ព័ត៌មានជាតិ
សមាជិក ប.ស.ស. អាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member បានចាប់ពីថ្ងៃនេះតទៅ
BY soknita
March 17, 2025
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. អាចស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាព តាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member បានចាប់ពីថ្ងៃនេះតទៅ។

ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចប្រកាសដាក់ដំណើការ នៃការស្នើសុំទូទាត់តាវកាលិកផ្នែកថែទាំសុខភាពតាមប្រព័ន្ធអនឡាញ ដែលសមាជិក ប.ស.ស. គ្រប់រូប អាចស្នើសុំទាមទារប្រាក់ឧបត្ថម្ភរបស់ខ្លួនលើផ្នែកថែទាំសុខភាពដែលរួមមានៈ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០ភាគរយ ក្នុងអំឡុងពេលសម្រាកមាតុភាព សម្រាកព្យាបាលជំងឺ និងសង្រ្គោះបន្ទាន់ បានតាមរយៈកម្មវិធីទូរស័ព្ទដៃ NSSF member app ចាប់ពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះតទៅ៕



ប្រភព៖ បេឡាជាតិសន្តិសុខសង្គម