ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរ ដែលចូលទស្សនាផ្សោតខេត្តក្រចេះ ជួយសហគមន៍គ្មានចំណាកស្រុក

    BY soknita March 17, 2025
    ភ្ញៀវទេសចរ ដែលចូលទស្សនាផ្សោតខេត្តក្រចេះ ជួយសហគមន៍គ្មានចំណាកស្រុក

    (ខេត្តក្រចេះ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលចូលទស្សនាផ្សោតខេត្តក្រចេះ ជួយសហគមន៍គ្មានចំណាកស្រុក។ ប្រធានការិយាល័យមន្ទីរទេសចរណ៍ខេត្តក្រចេះ បានលើកទ្បើងថា ភ្ញៀវទេសចរ ទស្សនាសត្វផ្សោតច្រើន បានជួយបង្កើនប្រាក់ចំណូលដល់សហគមន៍ ប្រជាពលរដ្ឋមានការងារធ្វើ កាត់បន្ថយការធ្វើចំណាកស្រុក ។

    លោក វិត វ៉ុន អ្នករត់ទូកទេសចរណ៍សហគមន៍រមណីយដ្ឋានអន្លង់ផ្សោតព្រែកកាំពី ខេត្តក្រចេះ បានប្រាប់ថា ក្នុងមួយថ្ងៃលោកដឹកបាន១ជើង ជួន៣ជើង អាស្រ័យដោយភ្ញៀវច្រើនឬក៏តិចនោះ។ លោកបន្តថា មួយជើងសហគមន៍ផ្តល់ឱ្យ ១៧០០០រៀល ទៅ២២០០០រៀល តាមជិតតាមឆ្ងាយ។

    លោកបានបញ្ជាក់ឱ្យដឹងថា ធម្មតាសត្វផ្តោតចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ទូកចេញពីចំណតទៅដល់តំបន់ផ្សោតនៅ ចំណាយពេលត្រឹម ១៥ឬ២០នាទីប៉ុណ្ណោះ ដោយទ្បែកនៅខែវស្សាវិញ ចាប់ពីខែសីហាដល់តុលា ប្រើរយៈពេលប្រមាណ ៤០នាទី។ អ្នករត់ទូករូបនេះ ឱ្យដឹងផងដែរថា តម្លៃដែលទទួលបាននេះ ផាត់ថ្លៃចាក់ប្រេងហើយនៅសល់ប្រហែល ១០០០០រៀល ទៅជាង ១០០០០រៀលដែរក្នុង១លើកៗ។ លោកថា យ៉ាងណាក៏ជាប្រាក់ចំណូលប្រចាំថ្ងៃបន្ថែមលើរបរកសិកម្មមួយទៀតដែរ។ លោក វិត វ៉ុន រស់នៅក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រកបរបររត់ទូក រយៈពេល៣ឆ្នាំមកហើយ គិតមកត្រឹមឆ្នាំ ២០២៥ នេះ។

    អ្នកស្រី សែម ទ្បង់ទីន អ្នកលក់សំបុត្រ នៅរមណីយដ្ឋានសហគមន៍ហគមន៍អន្លង់ផ្សោតព្រែកកាំពី ក្រចេះ ប្រាប់ថា សហគមន៍មានទូកចំនួន២៨គ្រឿងសម្រាប់ដឹកភ្ញៀវ។ ភ្ញៀវក្នុងស្រុកទូកមួយតម្លៃ ៥០០០០រៀលដែលមានចំណុះ៦ទៅ៧នាក់។ ដោយទ្បែកភ្ញៀវបរទេសម្នាក់១០ដុល្លារ ៣នាក់ទ្បើងទៅគិតម្នាក់៨ដុល្លារ។ អ្នកស្រីបន្ថែមថា នៅរដូវវស្សា ទូកចេញបានមួយថ្ងៃ២ទៅ៥ជើង ដោយមានភ្ញៀវជាតិ១០ ទៅ១២នាក់ ឬភ្ញៀវបរទេស១០ទៅ១៥នាក់។ ដោយទ្បែកនៅរដូវប្រាំងវិញ ទូកចេញមួយថ្ងៃបានជាមធ្យម៤០ជើង។ មានភ្ញៀវក្នុងស្រុក ៥០ទៅ៦០នាក់ និងភ្ញៀវបរទេសមានពី៦០ទៅ៧០នាក់។ អ្នកស្រីរូបនេះឱ្យដឹងផងដែរថា ប្រាក់ទទួលបានពីការលក់សំបុត្រនេះ មួយចំណែកបង់ជូនខេត្ត និងនៅសល់ប្រមាណ៦០ទៅ៧០ម៉ឺនរៀល បង់ចូលសហគមន៍ក្នុង១ថ្ងៃៗ។ អ្នកស្រី ទ្បង់ទីន ថា ថវិកាសហគមន៍នេះបានជួយសម្រួលសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋដែល បំរើការងារនេះបានមួយកម្រិតដែរ។

    ខេត្តក្រចេះមានសក្តានុពលទេសចរណ៍៣សំខាន់ៗ គឺទី១ អេកូទេសចរណ៍ ទី២ទេសចរណ៍ធម្មជាតិ និងទី៣ទេសចរណ៍ប្រវត្តិសាស្រ្ត។ សហគមន៍អេកូទេសចរណ៍មាន៖ សហគមន៍អេកូទេសចរណ៍កោះ៣០ កោះទេព្យអប្សររីហ្សត សហគមន៍ទេសចរណ៍កោះផ្តៅ ហគមន៍ទេសចរណ៍កោះទ្រង់ ឆ្នេរពោធិ៍គិរី កោះព្រហ្មចារី ទឹកជួរតាក្រហមករ ។ យ៉ាងណាម៉ិញ ទេសចរណ៍ធម្មជាតិ ផ្តោតនៅតាមដងទន្លេមេគង្គ រួមមាន៖ មានអន្លង់ផ្សោតកាំពី ទឹកជ្រោះកាំពី ឆ្នេរខ្សាច់មុខវត្តសសរ១០០ ដោយទ្បែកទេសចរណ៍ប្រវត្តិសាស្រ្តមានវិហារសសរ១០០។

    ចំណែកឯលោក ប្រាក់ វិកុល ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តក្រចេះ មានប្រសាសន៍ថា តំបន់ទេសចរណ៍ព្រែកកាំពី ពេញនិយមទេសចរក្នុងស្រុក។ រីឯតំបន់អន្លង់ផ្សោតទាក់ទាញភ្ញៀវបរទេសមកកម្សាន្តច្រើន។ លោកបន្តថា អ្នកទេសចរមកកម្សាន្តច្រើនបានផ្តល់ ប្រាក់ចំណូលផង និងផ្តល់ឱកាសការងារឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ផង ដែលជាបច្ច័យល្អដល់ការមិនធ្វើចំណាកស្រុក។

    លោក ប្រាក់ វិកុល មានការរំពឹងថា នៅឆ្នាំ ២០២៥ នេះ ភ្ញៀវទេសចរនឹងកើនទ្បើងក្នុងរង្វង់ជាង១០ភាគរយនៃចំនួនភ្ញៀវទេសចរណ៍សរុបក្នុងឆ្នាំ ២០២៤ ដែល មានភ្ញៀវទេសចរជាតិមកកម្សាន្តជាង ១០ម៉ឺននាក់ ភ្ញៀវបរទេសជាង២០០០០នាក់៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay