ព័ត៌មានជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ និងចាត់ទុកថា ការបាត់បង់ឯកឧត្តម ស្វាយ ដូត ជាការបាត់បង់មន្រ្តីដ៏ល្អឆ្នើមមួយរូប ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើជាតិ
BY soknita
March 19, 2025
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ដំណឹងមរណភាពរបស់ ឯកឧត្តម ស្វាយ ដូត មន្ត្រីជាន់ខ្ពស់ខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាព ដោយសារគាំងបេះដូង ក្នុងពេលកំពុងលេងកីឡាបាល់ទាត់។

គួរបញ្ជាក់ផងដែរថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ សែម សុធា ព្រមទាំងក្រុមគ្រួសារ និងចាត់ទុកថា ការបាត់បង់ឯកឧត្តម ស្វាយ ដូត ជាការបាត់បង់មន្រ្តីដ៏ល្អឆ្នើមមួយរូប ដែលបានរួមចំណែកធ្វើពលិកម្មគ្រប់បែបយ៉ាង បម្រើជាតិ៕


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក