លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សង្ឃឹមថា ក្រោយ ព្រះធម្មវិជ្ជា ជួន កក្កដា លាចាកសិក្ខាបទ ក៏នៅតែបន្ដជួយដល់ព្រះពុទ្ធសាសនា និងការអប់រំយុវដល់ជន យុវតីជំនាន់ជំនាន់ក្រោយ
(រាជធានីភ្នំពេញ)៖ យោងតាមការបង្ហោះក្នុងគណនីផ្ទាល់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោកជំទាវបណ្ឌិត សង្ឃឹមថា ព្រះធម្មវិជ្ជា ជួន កក្កដា ក្រោយលាចាកសិក្ខាបទ នៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះហើយ ក៏នៅតែបន្ដជួយដល់ព្រះពុទ្ធសាសនា ជាពិសេសគឺការអប់រំយុវដល់ជន យុវតីជំនាន់ក្រោយឱ្យមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបង្ហោះសារក្នុងគណនីផ្ទាល់ខ្លួនដោយខ្លឹមសារដូច្នេះថា៖ «នាងខ្ញុំចូលចិត្តស្តាប់ធម្មទេសនារបស់ព្រះអង្គសូមអរព្រះគុណ និងអរគុណណាស់លោកប្អូន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ជួយដល់ព្រះពុទ្ធសាសនានៅកម្ពុជាកន្លងមកនេះ ជួយក្នុងការអប់រំតាមរយៈឱវាទរបស់ព្រះពុទ្ធ។ បន្ទាប់ពីពេលនេះទៅទោះបីលោកប្អូនក្លាយជាគ្រហស្ថ ក៏ខ្ញុំនៅតែសង្ឃឹមថាលោកប្អូននៅតែជួយដល់ព្រះពុទ្ធសាសនាបំពេញកាតព្វកិច្ចក្នុងនាមជាពលរដ្ឋ ជួយដល់សង្គមកម្ពុជា ជាពិសេសគឺការអប់រំយុវជន យុវតីជំនាន់ក្រោយអោយមាន សីលធម៌ សុជីវធម៌ មេត្តាធម៌ និងគុណធម៌។ សូមជូនពរលោកប្អូនអោយមានសំណាងល្អក្នុងភាពជាគ្រហស្ថ»៕



ប្រភព៖ Chanmony Pich