ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា កម្ពុជានឹងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុន

    BY soknita March 19, 2025
    ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា កម្ពុជានឹងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុន

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា កម្ពុជានឹងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុន។

    ក្នុងជំនួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីល្ងាចថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) ប្រធានអនុព័ន្ធយោធាជប៉ុនថ្មីប្រចាំកម្ពុជា បានថ្លែងថា ការចូលកាន់តំណែងជាអនុព័ន្ធយោធាជប៉ុនប្រចាំនៅប្រទេសកម្ពុជា គឺជាក្តីសុបិន្តរបស់ខ្ញុំ ហើយក្តីសុបិន្តរបស់ខ្ញុំបានក្លាយជាការពិត និងបានបន្ថែមថា លោកនឹងខិតខំប្រឹងប្រែងជំរុញសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជា ជាពិសេសវិស័យយោធាទាំងទ័ពជើងគោក ជើងទឹក និងជើងអាកាសផងដែរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ព្រមទាំងសង្ឃឹមថាកម្ពុជា និងពិចារណាបញ្ជូនសេនានុព័ន្ធយោធាកម្ពុជា ទៅកាន់ប្រទេសជប៉ុនវិញផងដែរ។

    ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានប្រសាសន៍ថា នេះជាឆ្នាំល្អមួយដែលយើងមានអនុព័ន្ធយោធាជប៉ុន ដែលមាននិវេសនដ្ឋានជាលើកដំបូងនៅកម្ពុជាផ្ទាល់តែម្ដង។ ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ ហើយសង្ឃឹមថា វត្តមានរបស់លោកវរសេនីយ៍ឯកនៅទីនេះ នឹងធ្វើឱ្យការពង្រឹងនូវកិច្ចសហប្រតិបត្តិការវិស័យយោធាកម្ពុជា-ជប៉ុន ដូចជាការផ្លាស់ប្តូរ ទស្សនកិច្ចគណៈប្រតិភូថ្នាក់ដឹកនាំ ការចូលចតរបស់នាវា អង្គភាពបោសសម្អាតគ្រាប់មីន ក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន នៅកំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម ការគាំទ្រលើការកសាងសមត្ថភាពដល់ប្រទេសកម្ពុជា ក្នុងវិស័យ PKO និងការបណ្ដុះបណ្ដាលធនធានមនុស្ស បានដំណើរការល្អប្រសើរថែមទៀត។

    ឆ្លើយតបចំពោះការរៀបចំអនុពន្ធយោធាកម្ពុជានៅជប៉ុន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិកម្ពុជាកំពុងតែសហការជាមួយក្រសួងការបរទេស ដើម្បីរៀបចំកិច្ចការនេះឱ្យបានលឿន ដើម្បីដាក់អនុពន្ធយោធាកម្ពុជានៅជប៉ុន តាមសំណូមពរ។

    ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានអនុព័ន្ធយោធាជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ពីគម្រោងទស្សនកិច្ចនៅកម្ពុជា នៅខែមិថុនាខាងមុខ ពីសំណាក់មេបញ្ជាការកងកម្លាំងស្វ័យការពារជាតិជប៉ុន និង​បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកំពូលនៃប្រទេសកម្ពុជា ដែលបានធ្វើការសម្រេចចិត្ត ក្នុងការអនុញ្ញាតឱ្យនាវា អង្គភាពបោសសម្អាតគ្រាប់មីនក្នុងសមុទ្រ របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ចូលចតជាលើកទី១ បន្ទាប់ពីការសាងសង់រួចនៅកំពង់ផែជើងទឹករាម។ លោកវរសេនីយ៍ឯក បានចាត់ទុកថា ការចូលចតរបស់នាវាជប៉ុន និងមានប្រយោជន៍សម្រាប់កម្ពុជា ដើម្បីបង្ហាញដល់សហគមន៍អន្តរជាតិ នូវតម្លាភាព និងការបើកចំហ នៃគោលនយោបាយសន្តិសុខ របស់ប្រទេសកម្ពុជា ហើយក៏រួមចំណែកដល់ការជំរុញការផ្លាស់ប្ដូរវិស័យការពារជាតិ រវាងប្រទេសកម្ពុជា និងជប៉ុនផងដែរ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay