ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមាជិក ប.ស.ស. ដែលមានបញ្ហាភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន អាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន

    BY soknita March 19, 2025
    សមាជិក ប.ស.ស. ដែលមានបញ្ហាភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន អាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលមានបញ្ហាភ្នែក ត្រចៀក ច្រមុះ បំពង់ក និងបញ្ហាក្រពះ-ពោះវៀន អាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន។

    តាមការបញ្ជាក់របស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា មន្ទីរពេទ្យចំនួន ៨ នៅរាជធានីភ្នំពេញ ដែលមានបញ្ហាជំងឺដូខាងលើអាចមកទទួលសេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. ទាំងនេះបាន៖

    -មន្ទីរពេទ្យកាលម៉ែត

    -មន្ទីរពេទ្យមិត្តភាព-ខ្មែរសូវៀត

    -មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន

    -មន្ទីរពេទ្យព្រះអង្គឌួង

    -មន្ទីរពេទ្យជាតិ តេជោសន្តិភាព

    -មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្ដីសង្ឃឆម

    -មន្ទីរពេទ្យព្រះកេតុមាលា

    -មន្ទីរពេទ្យបង្អែក រាជធានីភ្នំពេញ៕

    ប្រភព៖ បេឡាជាតិសន្តិសុខសង្គម

    Share This Post: