ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រយៈពេល ១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

    BY soknita March 19, 2025
    រយៈពេល ១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ

    (ខេត្តសៀមរាប)៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹង នៅរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ នេះថា រយៈពេល ១៧ថ្ងៃ ក្នុងខែមីនា មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រជាង ២៦ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ។

    ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការទៅយ៉ាងល្អប្រសើរ ខណៈរយៈពេល ១៧ថ្ងៃ ក្នុងខែមីនានេះ មានភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជលក់សំបុត្រជាង ២៦ម៉ឺននាក់ និងប្រមាណជាង ៤ ០០០នាក់ ក្នុងមួយថ្ងៃ។

    ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានបញ្ជាក់ថា ក្រោយពីរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ដកំណែទម្រង់លក់សំបុត្រតាមប្រព័ន្ធឌីជីថលកាលពីខែមករាកន្លងមក មានភ្ញៀវទេសចរអន្ដរជាតិ ក៏ដូចជាភ្នាក់ងារទេសចរ បានទិញសំបុត្រតាមតាមកំណែទម្រង់ថ្មីនេះ មានប្រមាណ ២៥ភាគរយ ដែលមានចំនួន៣ប្រភេទ រួមមាន៖តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់គ្រឹះស្ថានអង្គរ www.angkorenterprise.gov.kh
    តាម Mobile App, Google និង App store និងតាម Self-Service Machine ដែលបានដាក់ទីតាំងចំនួន៣កន្លែង សរុបមានចំនួន១៥គ្រឿង នៅគ្រឹះស្ថានអង្គរ នៅសណ្ឋាគារប៉ារីស ផ្សារទំនើបដឺហេរីថេកវ៉ក និងនៅបញ្ជរលក់សំបុត្រ។

    ឯកឧត្តមអគ្គនាយក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ dl’f gATI១៧ ខែមីនា ឆ្នាំ ២០២៥នេះ ភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជរលក់សំបុត្រ មានចំនួន ២៦៣ ៥៥០នាក់ ក្នុងនោះទិញតាមម៉ាស៊ីនស្វ័យប្រវត្ដិមានចំនួន ៥ ៤០០នាក់ ទិញសំបុត្រតាមអនឡាញ ៦០ ៣៧២នាក់ ទិញតាម Mobile App មានចំនួន ១៩ ៩៦១នាក់ ខណៈក្នុងមួយថ្ងៃមានភ្ញៀវទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរប្រមាណ ៤ ០០០នាក់។

    ឯកឧត្ដមបន្ដថា ការលក់សំបុត្របែបនេះ បានដំណើរការល្អប្រសើរលើសពីការរំពឹងទុក ជាពិសេសភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរជាលក្ខណៈគ្រួសារ ដែលពួកគាត់មានការពេញចិត្ដដែលបានបង្កើតការលក់សំបុត្រមានភាពងាយស្រួលដល់ពួកគាត់។ ប៉ុន្តែបើទោះបីមានការលក់សំបុត្រសម្រាប់អ្នកទេសចរទស្សនារមណីយដ្ឋានអង្គរដោយប្រព័ន្ធឌីជីថលក្ដី ប៉ុន្ដែភ្ញៀវទេសចរអន្ដរជាតិនៅតែទិញសំបុត្រនៅគ្រឹះស្ថានអង្គរ ដែលភាគច្រើនជាភ្ញៀវទេសលក្ខណៈក្រុមហ៊ុន ដែលមានប្រមាណ ៧៥ភាគរយ៕

    ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay