ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិភ័យឆាបឆេះហាងលក់ឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ មូលហេតុបណ្ដាលមកពីកំដៅម្ហូបទុកចោល បង្កឱ្យឆ្លងចរន្តអគ្គិសនី

    BY soknita March 20, 2025
    អគ្គិភ័យឆាបឆេះហាងលក់ឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ មូលហេតុបណ្ដាលមកពីកំដៅម្ហូបទុកចោល បង្កឱ្យឆ្លងចរន្តអគ្គិសនី

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង ០៥:៣០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៥ មានអគ្គិភ័យឆាបឆេះហាងលក់ឥវ៉ាន់គ្រប់ប្រភេទមួយកន្លែង នៅសង្កាត់ស្ទឹងមានជ័យទី៣ មុលហេតុបណ្ដាលមកពីកំដៅម្ហូបទុកចោល បង្កឱ្យឆ្លងចរន្តអគ្គិសនី។

    តាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មានករណីអគ្គិភ័យឆេះនៅចំណុចទីតាំងហាង Y D B លក់ឥវ៉ាន់គ្រប់ប្រភេទ ផ្លូវលេខ២១៧ ភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី (កំដៅម្ហូបទុកចោល) បង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះម៉ាស៊ីនត្រជាក់រួមជាមួយសម្ភារប្រើប្រាសប្រចាំថ្ងៃមួយចំនួន និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

    នៅវេលាម៉ោង ០៥:៥០នាទីព្រឹក ខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧ឡាន ស្មើរនឹង ០៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay