ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិ-ង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

    BY soknita March 20, 2025
    សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីហិ-ង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិ-ង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។

    ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណីហិង្សាវាយគ្នាទៅវិញទៅមក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តល្មើស នៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៥ នៅចំណុចផ្លូវសហពន្ធ័រុស្សី ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជយ័។

    ចំពោះជនសង្ស័យមានឈ្មោះ ZHOU CAIXIN ភេទប្រុស មុខរបរ កម្មករសំណង់ ជនជាតិចិន ស្នាក់នៅ ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

    ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay