ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន

    BY soknita March 21, 2025
    ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ចុះពិនិត្យសិក្សាលម្អិតទីតាំងសាងសង់ស្ពាន

    (រាជធានីភ្នំ៎ពេញ)៖ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ក្រុមការងារគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានចុះទៅពិនិត្យ និងសិក្សាលម្អិតពីទីតាំងសាងសង់ស្ពាន។

    ក្នុងការចុះពិនិត្យសិក្សាលម្អិតពីទីតាំងសាងសង់ស្ពាននេះមានក៏វត្តមាន ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសមាជិកក្រុមការងារគ្រប់គ្រងគម្រោង តំណាងក្រុមការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសាលារាជធានី និងមន្ទីរសាធារណការរាជធានីភ្នំពេញ តំណាងសាលាខេត្ត និងមន្ទីរសាធារណការខេត្តកណ្តាល តំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េប្រចាំនៅកម្ពុជា បានចុះពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

    ការចុះពិនិត្យនេះ ដើម្បីប្រមូលធាតុចូលបន្ថែម សំដៅឱ្យការសិក្សាលម្អិតផ្តល់នូវលទ្ធផលដែលអាចធ្វើទៅបាន និងកាត់បន្ថយផលប៉ះពាល់ឱ្យបានទាបបំផុត។ ក្នុងនោះដែរ ក្រុមការងារក៏បានចុះពិនិត្យគោលដៅចំនួន ៣ទីតាំង រួមមាន៖

    ១. ទីតាំងឡើងចុះស្ពានប៉ែកភ្នំពេញ ត្រង់ចំណុចប្រសព្វវិថីព្រះអង្គអេង

    ២. ចំណុចប្រសព្វវិថីទន្លេមេគង្គ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ

    ៣. ចំណុចបញ្ចប់ស្ពាន ស្ថិតក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay