ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ
BY soknita
March 21, 2025
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុង ៥៩៧គ្រឿង សម្រាប់ដឹកពលរដ្ឋដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។

រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះរួមមាន៖


ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ