ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាពព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនានេះ

    BY soknita March 21, 2025
    ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាពព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនានេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ទៅទស្សនា និងផ្តិតយករូបភាពព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ។

    ព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ឬសមរាត្រី ដែលកើតមាន ២ដង ក្នុង១ឆ្នាំ គឺអាចនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ ម្ដង និងក្នុងខែកញ្ញា នឹងកើតមានម្ដងទៀត។ សម្រាប់នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានទៅទស្សនា និងផ្តិតយករូបភាពព្រះអាទិត្យរះឡើងចំកំពូលកណ្តាលប្រាសាទអង្គរវត្ត៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay