ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    BY soknita March 21, 2025
    ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។

    ដោយមានទេសចរយ៉ាងច្រើនកុះករស្កាត់មកពីទីជិតឆ្ងាយ ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ ចាប់តាំងពីម៉ោង ៥ព្រឹកមកម្ល៉េះ មានទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង ២០០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay