ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧ ភាគរយ ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក

    BY soknita March 22, 2025
    គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧ ភាគរយ ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក

    (ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧ភាគរយ ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក។

    រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថាបន្ថែមថា កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀ មរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ ចាប់ពីស្ពានក្រវាត់ក្រុងរហូតដល់ចុងស្រុកដោយមានចូលរួមពីមន្ទីរ អង្គភាព ពាក់ព័ន្ធ និងមន្ត្រីជំនាញ។

    គម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ បានទទួលការគាំទ្រ និងថវិកាពីហិរញ្ញប្បទាន រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិ សហប្រតិបត្តិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)– Korea Eximbank ដែលគម្រោងនេះចាប់បើកការដ្ឋានតាំងពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២២ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ ហៀយបច្ចុប្បន្នគម្រោងកែលម្អស្ទឹងសៀមរាបជំហាន២ សម្រេចបាន ៩៧ ភាគរយ ហើយគ្រោងបញ្ចប់តាមពេលវេលាដែលបានគ្រោងទុក ក្នុងនោះក្រុមការងារបានបញ្ជាកថា ការងារស្តារស្ទឹងសម្រេចបាន ១០០ភាគរយ ការងារស្ថាបនាជើងទេរ សម្រេចបាន ៩៨ ភាគរយ ការងារស្ថាបនាទំនប់ទឹក (Weir) សម្រេចបាន ១០០ភាគរយ ការងារស្ថាបនាស្ពានបេតុង (៣កន្លែង) សម្រេចបាន ៩៧ ភាគរយ និងការងារស្ថាបនាផ្លូវបេតុង សម្រេចបាន ៩៩ភាគរយ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay