ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    គិតត្រឹមថ្ងៃទី ២២ ខែមីនានេះ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន ៧៥ ភាគរយ

    BY soknita March 22, 2025
    គិតត្រឹមថ្ងៃទី ២២ ខែមីនានេះ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន ៧៥ ភាគរយ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា គិតត្រឹមថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ គម្រោងស្ថានីយ៍បូមទឹក លូប្រាំ សម្រេចបាន ៧៥ ភាគរយ។

    រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអនុវត្តន៍គម្រោងស្ថានីយ៍បូមទឹក លូប្រាំ ឆ្លងកាត់ប្រឡាយភូមិម័លដើម្បីដាក់បំពុងទុយយោទឹកមុខកាត់១,៥ម៉ែត្រ មានចំនូនម៉ូទ័រ ២គ្រឿង និងមុខកាត់ ១ម៉ែត្រ ចំនួនម៉ូទ័រ ១គ្រឿង មានសមត្ថភាពបូមទឹក បាន១២ម៉ែត្រគូប ក្នុង១វិនាទី ដែលស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សម្រេចបាន ៧៥ ភាគរយ) ដែលជាការអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ក្នុងភូមិសាស្រ្ត

    ១. តំបន់ក្រសួងមុខងារសាធារណៈ

    ២. តំបន់ បុរីដោន ថោន

    ៣. ផ្លូវ ២០០៤ ផ្លូវ២៧១

    ៤. ប្រឡាយបារាំង

    ៥. ទទួលទឹកពីភូមិសាស្រ្តអាកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ ជាពិសេសដោះការជន់លិចខណ្ឌ សែនសុខ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay