ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹកជប៉ុនចំនួន ២គ្រឿង នឹងមកចតនៅមូលដ្ឋានសមុទ្ររាម

    BY soknita March 24, 2025
    នៅខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹកជប៉ុនចំនួន ២គ្រឿង នឹងមកចតនៅមូលដ្ឋានសមុទ្ររាម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា នៅក្នុងខែមេសាខាងមុខនេះ នាវាកងកម្លាំងស្វ័យការពារជាតិ ជើងទឹករបស់ប្រទេសជប៉ុន គ្រោងនឹងមកចតនៅកំពង់ផែសមុទ្ររាមនៃប្រទេសកម្ពុជា ដែលជាការទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក ហើយវាក៏ជាឱកាសមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

    នេះបើតាម ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានថ្លែងឱ្យដឹងនៅក្នុងពិធីជូនដំណើរនិស្សិតកម្ពុជា ដែលត្រូវទៅបន្តសិក្សានៅសាលាយោធាការពារជាតិជប៉ុន កាលពីពេលកន្លងទៅថ្មីៗនេះ។

    ឯកឧត្តម ឯកអគ្គរាជទូតបានបញ្ជាក់ជូនថា ក្នុងឆ្នាំ ២០២៥ នេះ គឺជាឆ្នាំវិសេសវិសាលមួយ ដែលក្រសួងការពារជាតិជប៉ុន បានតែងតាំងលោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាអនុព័ន្ធយោធាជប៉ុន ជាលើកដំបូងប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផ្ទាល់ ដែលនេះគឺជាដំណឹងដ៏ល្អ នៃការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសយើងទាំងពីរ។

    ឯកឧត្តមបានបញ្ជាក់ទៀតថា ការកើនឡើងជាបន្តបន្ទាប់នូវសកម្មភាព និងកិច្ចសហប្រតិបត្តិការយោធានៃប្រទេសទាំងពីរនេះ នាវាជប៉ុនចំនួន២គ្រឿងមានឈ្មោះ ប៊ុនហ្គោ (BUNGO) និង អេតាជីម៉ា (ETAJIMA) ដែលទទួលបានការអនុញ្ញាត ឱ្យចូលសំចតនៅមូលដ្ឋានសមុទ្ររាម នៅក្នុងខែមេសាខាងមុខនេះ ក្រោយពីមូលដ្ឋានសមុទ្ររាមធ្វើទំនើបកម្មរួច ដែលបង្ហាញឱ្យឃើញពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។

    គួរបញ្ជាក់ជូនថា វិស័យការពារជាតិ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន មានភាពសកម្មជាច្រើន នឹងគ្មានទីបញ្ចប់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រស់រវើកនេះ កាលពីឆ្នាំមុនមានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើនក្នុងនោះមាន៖ កិច្ចប្រជុំអនុរដ្ឋមន្ត្រីការពារជាតិលើកដំបូងក្នុងខែកុម្ភៈ , ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ឯកឧត្តម ម៉ៅ សុផាន់ ក្នុងខែកក្កដា , ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា របស់រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម Kihara Minoru ក្នុងខែសីហា និងសមយុទ្ធរួមគ្នាលើកដំបូងរវាង កម្ពុជានិងជប៉ុន កូរ៉េខាងត្បូងនិងអូស្ត្រាលីនៅ UN TPP កាលពីខែវិច្ឆិកាជាដើម។ ឆ្នាំនេះ ក៏មានការពិគ្រោះយោបល់ PMMM ត្រូវបានធ្វើឡើងរួចហើយដែរ នៅទីក្រុងតូក្យូ កាលពីខែមករាកន្លងទៅនេះ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay