លោក Christ និងគូដណ្តឹង ជាអ្នកផលិតវីដេអូនៅលើបណ្ដាញសង្គម បានសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប ឱ្យសាលារៀនមួយកន្លែងក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប
(ខេត្តសៀមរាប)៖ តាមរយៈការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប នៅរសៀលថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា លោក Christ ដែលជាអ្នកផលិតវីដេអូនៅលើបណ្ដាញសង្គម ជាមួយនឹងគូដណ្តឹង បានសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប ឱ្យសាលារៀនមួយកន្លែងស្រុកប្រាសាទបាគង ខេត្តសៀមរាប។

មន្ទីរព័ត៌មានខេត្តសៀមរាប បានបញ្ជាក់ថាបន្ថែមថា លោក Christ និងគូដណ្តឹង ជាអ្នកផលិតវីដេអូ ដែលមានគណនីឈ្មោះ (travelwithchris ) ទើបតែបញ្ចេញវីដេអូ ដែលបានជួយសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើប នៅសាលារៀនមួយកន្លែងសម្រាប់សិស្សានុសិស្សកម្ពុជា ដែលស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ។
គួរបញ្ជាក់ផងដែរថា ការសាងសង់បន្ទប់កុំព្យទ័រ និងបំពាក់កុំព្យូទ័រទំនើបនៅក្នុងសាលារៀនខាងលើនេះ គឺធ្វើឡើងមុខរូបលោកជួបករណីចោរឆក់ នៅរាជធានីភ្នំពេញ៕




ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប