ព័ត៌មានជាតិ
សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាត ក្នុងមូលដ្ឋានខេត្តកណ្ដាល នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើយ
BY soknita
March 25, 2025
(រដ្ឋបាលខេត្តកណ្តាល)៖ កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ រដ្ឋបាលខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹងពី សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាត ក្នុងមូលដ្ឋានខេត្តកណ្ដាល នាពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើយ។

តាមរយៈ រដ្ឋបាលខេត្តកណ្តាល បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាតឡើយ ក្នុងមូលដ្ឋានខេត្តកណ្ដាល ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសា ខាងមុខនេះ។ ចំពោះពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥៕

ប្រភព៖ រដ្ឋបាលខេត្តកណ្តាល