ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូបង្ហាញពីការរាំ និងសើចសប្បាយបិទមាត់មិនជិតរបស់កុមារាពិការម្នាក់ ក្រោយទទួលបានជើងសិប្បនិម្មិត កំពុងត្រូវបានគេចាប់អារម្មណ៍ពេញបណ្តាញសង្គម

    BY autoadmin May 9, 2019
    វីដេអូបង្ហាញពីការរាំ និងសើចសប្បាយបិទមាត់មិនជិតរបស់កុមារាពិការម្នាក់ ក្រោយទទួលបានជើងសិប្បនិម្មិត កំពុងត្រូវបានគេចាប់អារម្មណ៍ពេញបណ្តាញសង្គម

    ដោយរាំលើកដៃទៅលើអាកាស និងភាពសប្បាយរីករាយបិទមាត់មិនជិតរបស់កុមារាម្នាក់នេះ វីដេអូរបស់គាត់កំពុងមានភាពល្បីល្បាញពេញបណ្តាញសង្គម Twitter។ ក្មេងប្រុសម្នាក់នេះមានឈ្មោះថា Ahmad Sayed Rahman អាយុ ៥ឆ្នាំ គាត់ជាកុមារាពិការជើងម្ខាង។ គាត់បានឆក់យកបេះដូងអ្នកទស្សនាជាច្រើននាក់ បន្ទាប់ពីវីដេអូមួយរបស់គាត់ត្រូវបានបង្ហោះឡើងកាលពីដើមសប្ដាហ៍ បង្ហាញពីការសប្បាយចិត្តចំពោះជើងសិប្បនិម្មិតថ្មីរបស់គាត់។

    ម្តាយរបស់ក្មេងប្រុសនេះមានឈ្មោះថា Rayeesa គាត់បានប្រាប់អ្នកយកព័ត៌មាននៅឯមជ្ឈមណ្ឌលឆ្អឹងនៅរដ្ឋធានីអាហ្វហ្គានីស្ថានកាលពីថ្ងៃអង្គារថា៖ «កូនរបស់គាត់តែងតែរាំ និងបង្ហាញពីអារម្មណ៍រីករាយដែលគាត់មានជើងសិប្បនិម្មិតនេះ» គាត់បានបន្ថែមថា៖ «ខ្ញុំសប្បាយរីករាយជំនួសកូនខ្ញុំណាស់ ដែលគាត់បានទទួលជើងសិប្បនិម្មិតនេះ ហើយពេលនេះគាត់គឺមានភាពឯករាជ្យ»។

    វេជ្ជបណ្ឌិតវះកាត់ Semeen Sarwari បាននិយាយថា Ahmad ត្រូវបានគេកាត់ជើងចោលត្រឹមក្រោមជង្គង់នៅពេលដែលគាត់មានអាយុ ៨ខែ ហើយគេស្នាក់នៅក្នុងមន្ទីរពេទ្យជាយូរមកហើយ។ ដោយសារគាត់លូតលាស់លឿន គាត់ត្រូវការជើងថ្មីជារៀងរាល់ឆ្នាំ ហើយនេះជាជើងទីបួនរបស់គាត់ហើយ។ Sarwari បាននិយាយថា គាត់គឺជាកូនក្មេង ដូច្នេះហើយគាត់ចង់លេង គាត់ចង់មានជើង ហើយគាត់មិនចេះនៅអង្គុយស្ងាមនោះទេ។

    កុមារា Ahmad និងឪពុកម្តាយរបស់គាត់ មកពីខេត្ត Logar ភាគខាងត្បូងនៃក្រុង Kabul ដែលទីនោះមានការប្រយុទ្ធគ្នារវាងពួកតាលីបង់ និងកងទ័ពអាហ្វហ្គានីស្ថាន ដែលគាំទ្រដោយសហរដ្ឋអាមេរិកជាញឹកញាប់។ ម្តាយរបស់គាត់បាននិយាយថា Ahmad និងប្អូនស្រី ត្រូវបានគេរកឃើញនៅកន្លែងមានការបាញ់គ្នាមួយ ដោយពួកគេមានរងរបួសធ្ងន់ធ្ងរ។ Ahmad ទទួលបានជើងសិប្បនិម្មិតដំបូងនៅអាយុ ១ខួប ហើយមិនយូរប៉ុន្មានគាត់បានរៀនរាំ ដោយការស្រឡាញ់ការរាំនេះវាបានបង្ហាញឱ្យយើងឃើញច្បាស់តាមរយៈវីដេអូនេះផ្ទាល់។

    អត្ថបទ៖ លីដា
    ប្រភព៖ sbs

    Share This Post: