ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ២៧-២៨ ខែមីនានេះ ស្ថិតក្នុងស្ថានភាពល្អ

    BY soknita March 28, 2025
    ស្ថានភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ២៧-២៨ ខែមីនានេះ ស្ថិតក្នុងស្ថានភាពល្អ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ នេះ ស្ថិតក្នុងស្ថានភាពល្អ។

    ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង៣៨.០៧ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។

    ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកែប និង ខេត្តត្បូងឃ្មុំ

    ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តស្វាយរៀង រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ ខេត្តពោធិ័សាត់ ខេត្តស្ទឹងត្រែង ខេត្តសៀមរាប ខេត្តប៉ៃលិន និងខេត្តតាកែវ

    ពណ៌លឿងៈ មាន ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកណ្តាល ខេត្តព្រះវិហារ និងខេត្តរតនគិរី៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay