ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផលិតករភាពយន្តពីក្រុមហ៊ុនបរទេសមួយ សម្រេចយកប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងនាពេលខាងមុខ

    BY soknita March 28, 2025
    ផលិតករភាពយន្តពីក្រុមហ៊ុនបរទេសមួយ សម្រេចយកប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងនាពេលខាងមុខ

    (ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ផលិតករភាពយន្តពីក្រុមហ៊ុនបរទេសមួយ សម្រេចយកប្រាសាទអង្គរវត្តជាទីតាំងថតវីដេអូបែបផ្សងព្រេងនាពេលខាងមុខ។

    ក្រសួងទេសចរណ៍ បានឱ្យដឹងបន្ថែមថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative នាព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក MICHAEL W. FAHEY ផលិតករភាពយន្តពីក្រុមហ៊ុន Bright Bay Creative និងសហការី អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់ព្រមទាំងកិច្ចសហការគំាទ្រលើគំរោងថតវីដេអូបែបផ្សងព្រេងនៅប្រាសាទអង្គរវត្ត និងតំបន់ផ្សេងៗទៀតក្នុងខេត្តសៀមរាបនាពេលខាងមុខ។ ដោយក្រុមហ៊ុនបានសម្រេចយកប្រទេសកម្ពុជាពិសេសប្រាសាទអង្គរវត្តជាទីតាំងថត ផ្អែកលើកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម សុវត្ថិភាពដ៏ល្អ រួមទាំងភាពល្បីល្បាញជាបេតិកភណ្ឌពិភពលោក បដិសណ្ឋារកិច្ចដ៏រួសរាយនិងរាក់ទាក់របស់ប្រជាជនកម្ពុជា៕

    ប្រភព៖ ក្រសួងទេសចរណ៍

    Share This Post:
    MPO4D jitutoto mpo4d Mpoplay