ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ជូនដំណឹងពីស្ថានភាពអាកាសធាតុ ដោយឱ្យបងប្អូនប្រុងប្រយ័ត្ន ជាមួយនិងស្ថានភាពភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់

    BY Naren March 29, 2025
    មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង ជូនដំណឹងពីស្ថានភាពអាកាសធាតុ ដោយឱ្យបងប្អូនប្រុងប្រយ័ត្ន ជាមួយនិងស្ថានភាពភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់

    មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានឱ្យដឹងថាចាប់ថ្ងៃទី៣០ ខែមីនា រហូតដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ សម្ពាធទាប និងកម្រិតសម្ពាធខ្សោយ បាននិងកំពុងមានឥទ្ធិពលមកលើខេត្តស្ទឹងត្រែង ស្ថានភាពបែបនេះ និងធ្វើឱ្យអាកាសធាតុមានពពកច្រើន មានភ្លៀងផ្គររន្ទះពីតិចទៅច្រើន បរិមាណ៨០% សីតុណ្ហភាពមានពី២៦អង្សាសេ ទៅ៣៤អង្សាសេ និងខ្យល់ខ្លាំង (ឬខ្យល់កន្ត្រាក់) មានល្បឿន កម្រិតបង្គួរ។

    ការណ៍ខាងលើនេះមន្ទីរធនធានទឹក ក៏បានណែនាំឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង មានការប្រុងប្រយ័ត្ន ចំពោះអាកាសធាតុ ជានិច្ច៕

    Share This Post: