ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ករណីជនល្មើសប្លន់រថយន្តលើផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់

    BY Naren March 29, 2025
    ករណីជនល្មើសប្លន់រថយន្តលើផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់

    (ភ្នំពេញ)៖ ករណីជនល្មើសភ្ជង់ជនរងគ្រោះនៅតាមផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅពេលនេះកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល ចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់ ករណីជនល្មើសភ្ជង់ជនរងគ្រោះនៅតាមផ្លូវល្បឿនលឿន នៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ និងរត់គេចខ្លួនម្នាក់។

    យោងតាមការចុះផ្សាយរបស់លោក ស៊ន សុភក្រ្ត-Sorn Sopheak បានឱ្យដឹងថា ករណីនេះផ្តើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស២នាក់ ហើយពេលនគរបាលដេញចាប់ ពួកវាបានរត់ទៅភ្ជង់ឡានជនរងគ្រោះទី១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន បើកគេច តែចុងក្រោយត្រូវនគរបាលតាមចាប់បានម្នាក់ រីឯម្នាក់ទៀតកំពុងគេចខ្លួន។ បន្តិចទៀតនឹងចេញព័ត៌មានលម្អិតជូន។

    Share This Post: