ព័ត៌មានជាតិ

ក្រសួងការបរទេស៖ កម្ពុជាសម្រេចផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ចំពោះគ្រោះធម្មជាតិរញ្ជួយដីដ៏រន្ធត់

BY
Nisaiy KN
March 30, 2025

(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការបរទេស បានឱ្យដឹងថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់មីយ៉ាន់ម៉ា ដែលបានជួបគ្រោះឧបទ្ទវហេតុរញ្ជួយដី ដែលបង្កឲ្យមានការបាត់បង់អាយុជីវិតមនុស្ស និងរងបួស ព្រមទាំងបង្កការខូចខាតជាច្រេីនអនេក។


តាមការបញ្ជាក់ខាងលើ ឱ្យដឹងថា ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំបន្ទាន់នៅព្រឹកថ្ងៃអាទិត្យនេះបានសម្រេចថា កម្ពុជានឹងផ្តល់ជំនួយ ១០ម៉ឺនដុល្លារដល់ប្រទេសមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ប្រទេសមីយ៉ាន់ម៉ា បានជួបគ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ ជម្រៅត្រឹម១០គីឡូម៉ែត្រ បានវាយប្រហារនៅ ភាគពាយព្យពីទីក្រុង Sagaing កណ្តាលប្រទេសមីយ៉ាន់ម៉ា៕

ប្រភព៖ ក្រសួងការបរទេស – Ministry of Foreign Affairs and International Cooperation

Share This Post: