ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ចាម នឹងរៀបចំសង្ក្រាន្តនៅតាមស្រុកទាំង ៩ នេះ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

    BY soknita March 31, 2025
    ខេត្តកំពង់ចាម នឹងរៀបចំសង្ក្រាន្តនៅតាមស្រុកទាំង ៩ នេះ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ

    (ខេត្តកំពង់ចាម)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ខេត្តកំពង់ចាម នឹងរៀបចំកម្មវិធីសង្ក្រាន្ត ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ ខេត្តកំពង់ចាម បានបញ្ជាក់ថា ដើម្បីអបអសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ត្រូវនឹងថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្ត កំពង់ចាម និង រដ្ឋបាលក្រុង/ស្រុក នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត ដើម្បីបង្កការកម្សាន្តសប្បាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមានដូចខាងក្រោម៖

    ១. សង្ក្រាន្តកំពង់ចាម នឹងត្រូវបានរៀបចំនៅទីក្រុងកំពង់ចាម ដោយមានរៀបចំព្រឹត្តិការណ៍សំខាន់ៗ មួយចំនួន មានដូចខាងក្រោម៖

    • ពិធីសែនក្រុងពាលី សុំសេចក្តីសុខសេចក្តីចម្រើន នៅព្រឹកថ្ងៃទី ១៣/មេសា

    • ពិធីដង្ហែររូបសំណាកពស់ធំកម្ពស់ ៣.៦០ម៉ែត្រ មកតម្កល់នៅសួនស្មៅមុខសាលាខេត្ត និងប្រកាសបើកព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅរសៀល ថ្ងៃទី១៣/មេសា

    • ពិធីទទួលទេវតានៅមុខសាលាខេត្ត នៅព្រឹកថ្ងៃទី ១៤ ខែមេសា វេលាម៉ោង ៤:៤៨ ព្រឹក

    • ការប្រកួតប្រដាល់គុណខ្មែរ រយៈពេល ២ថ្ងៃ (១៤-១៥/មេសា) ពេលល្ងាច-យប់

    • កម្សាន្តល្បែងល្ប៍ប្រជាប្រិយ៍ខ្មែរ រយៈពេល៣ថ្ងៃ (១៤-១៥-១៦/មេសា)

    • តន្ត្រី និងរាំលេងកម្សាន្ត រយៈពេល៣ថ្ងៃ (១៤-១៥-១៦/មេសា)

    • តាំងពិព័រណ៍ផលិតផល ៧ថ្ងៃ (ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែមេសា)

    • ពិធីស្រង់ព្រះនៅមុខសាលាខេត្ត នៅថ្ងៃទី ១៦/មេសា ពេលរសៀល

    • តន្ត្រីខ្នាតយក្ស នៅថ្ងៃទី ១៦/មេសា ពេលរសៀល ដល់យប់

    ២. សង្ក្រាន្តនៅតាមស្រុកទាំង ៩ ផ្សេងទៀត ក៏នឹងត្រូវរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយ នៅតាមរមណីយដ្ឋាន និងនៅតាមបណ្តាវត្តអារាម រយៈពេល ៣ថ្ងៃដូចគ្នា។ ជាការជូនដំណឹងបឋម ទីតាំងនៃ ការរៀចំព្រឹត្តិការណ៍សង្ក្រាន្តនៅតាមស្រុក គឺមានដូចខាងក្រោម ៖

    • ស្រុកកំពង់សៀម នឹងរៀបចំសង្ក្រាន្តនៅរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ប្រាសាទនគរបាជ័យ និងភ្នំហាន់ជ័យ

    • ស្រុកព្រៃឈរ នឹងរៀបចំសង្ក្រាន្តនៅរមណីយដ្ឋានប្រាសាទទឹកធារ

    • ស្រុកកងមាស នឹងរៀបចំសង្ក្រាន្ត នៅវត្តកោះតាង៉ោ

    • ស្រុកជើងព្រៃ នឹងរៀបចំសង្ក្រាន្តនៅវត្តស្តើងជ័យ

    • ស្រុកបាធាយ នឹងរៀបចំសង្ក្រាន្តនៅវត្តគិរីបុប្ផារាម ហៅវត្តបាធាយ

    • ស្រុកចំការលើ នឹងរៀបចំសង្ក្រាន្តនៅវត្តភ្នំទែត្រក្នុង

    • ស្រុកកោះសូទិន នឹងរៀបចំសង្ក្រាន្តនៅវត្តមហាលាភ

    • ស្រុកស្រីសន្ធរ នឹងរៀបសង្ក្រាន្តនៅវត្តកោះកែវ ស្រុកស្រីសន្ធរ រទេះគោ-ក្របី នៅឃុំបារាយណ៍ ដែលត្រូវនឹងថ្ងៃឡើងស័ក

    • ស្រុកស្ទឹងត្រង់ នឹងរៀបចំសង្ក្រាន្តនៅវត្តស្ទឹងត្រង់

    ចំពោះកម្មវីធីលម្អិតជាក់លាក់ ឬករណីមានការប្រែប្រួលកម្មវិធី ឬទីតាំងរៀបចំសង្ក្រាន្ត រដ្ឋបាលខេត្ត កំពង់ចាម និង រដ្ឋបាលស្រុក នឹងធ្វើការបញ្ជាក់បន្ថែម ព្រមទាំងធ្វើការផ្សព្វផ្សាយជូននៅពេលបន្តបន្ទាប់។ រដ្ឋបាលខេត្តកំពង់ចាម សូមអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អញ្ជើញមក លេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍ សង្ក្រាន្តកំពង់ចាម និង សង្ក្រាន្តនៅតាមស្រុក ទូទាំងខេត្ត កំពង់ចាម ដោយសប្បាយរីករាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay