ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ៣០-៣១ ខែមីនានេះ ស្ថិតក្នុងស្ថានភាព «ល្អណាស់»

    BY soknita March 31, 2025
    ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ៣០-៣១ ខែមីនានេះ ស្ថិតក្នុងស្ថានភាព «ល្អណាស់»

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា ក្នុងថ្ងៃទី ៣០ និងថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ គឺស្ថិតក្នុងស្ថានភាពល្អណាស់។

    ក្រសួងបរិស្ថាន បានឱ្យដឹង អំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៧ ព្រឹក ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២០.៨៣ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។

    -ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តមណ្ឌលគីរី ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកោះកុង ខេត្តពោធិ័សាត់ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តប៉ៃលិន

    -ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកណ្តាល រាជធានីភ្នំពេញ និងខេត្តសៀមរាប៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay