ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អែកនេះប្រទេសលុចសំបួ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន២លានអឺរ៉ូ សម្រាប់ការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥ នៅក្នុងប្រទេសកម្ពុជា

    BY soknita March 31, 2025
    ស្អែកនេះប្រទេសលុចសំបួ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាជំនួយចំនួន២លានអឺរ៉ូ សម្រាប់ការគាំទ្រគម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទី៤ និងទី៥ នៅក្នុងប្រទេសកម្ពុជា

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរមីន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ប្រទេសលុចសំបួ នឹងផ្ដល់ថវិកាជំនួយ ចំនួន ២លានអឺរ៉ូ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាង ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ។

    នៅក្នុងសេចក្ដីជូនដំណឹងរបស់ អាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៥៖០០នាទីរសៀល នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីន នឹង អញ្ជើញជាអធិបតី សាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងថវិកាជំនួយ ចំនួន ២លានអឺរ៉ូ របស់ ប្រទេសលុចសំបួ សម្រាប់គាំទ្រគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ និងទី៥ រវាង ព្រះអង្គម្ចាស់ Guillaume Jean Joseph Marie រជ្ជទាយាទនៃប្រទេសលុចសំបួ និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UNDP)។

    ការចូលរួមចំណែកពីប្រទេសលុចសំបួ នឹងបង្កើនទិន្នផលនៃការបោសសម្អាតមីន ធ្វើឱ្យប្រសើរ ឡើងនូវការផ្តល់សេវាដល់ជនមានពិការភាព តាមរយៈមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទា និងបង្កើតសមត្ថភាពជាតិក្នុងការឆ្លើយតបទៅនឹងការប្រមូលយុទ្ធភណ្ឌដែលនៅសេសសល់៕

    ប្រភព៖ អាជ្ញាធរមីន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay