ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឱកាសល្អ! ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី

    BY soknita March 31, 2025
    ឱកាសល្អ! ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី

    (រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។

    ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា គណៈកម្មការ នឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ក្របខណ្ឌប្រភេទ «ក» ចំនួន ១៥នាក់ ឱ្យចូលបម្រើការងារ នៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។ ចំពោះសាធារណជន ដែលចង់ដាក់ពាក្យប្រឡងប្រជែងអាចដាក់បានតាមរយៈ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcs25ocm ដើម្បីបំពេញព័ត៌មានសុំសិទ្ធិប្រឡងប្រជែង ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ រហូតដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

    ដោយឡែក តាមការបញ្ជាក់របស់ក្រសួងមុខងារសាធារណៈបានឱ្យដឹងថា៖

    ១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។ បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការ ដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។

    ២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។

    ៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

    ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការប្រឡង សូមភ្ជាប់ជាមួយបណ្តាញផ្សព្វផ្សាយផ្លូវការនានារបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

    -បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»

    ១. Telegram (https://t.me/mcsgovkh)

    ២. Facebook (https://www.facebook.com/CivilServiceCambodia)

    -បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»

    ១. Telegram (https://t.me/CivilServiceNews31)

    ២. Facebook (https://www.facebook.com/Civil.Service.News)

    ប្រភព៖ ក្រសួងមុខងារសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay