ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នឹងចុះពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅថ្ងៃទី០៦ ខែមេសា នៅក្នុងបរិវេណអនុវិទ្យាល័យក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ

    BY soknita April 1, 2025
    ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នឹងចុះពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅថ្ងៃទី០៦ ខែមេសា នៅក្នុងបរិវេណអនុវិទ្យាល័យក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ

    (ខេត្តក្រចេះ)៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នឹងចុះពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ នៅក្នុងបរិវេណអនុវិទ្យាល័យក្បាលដំរី ក្នុងស្រុកអូរគ្រៀងសែនជ័យ។

    រូបតំណាង

    ក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តក្រចេះ បានបញ្ជាក់ថា ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ដឹកនាំដោយ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាស្ថានីយ៍វិទ្យុ និងទូរទស្សន៍បានយ័ន និងជាប្រធានក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ នឹងចុះពិនិត្យ ព្យាបាលជំងឺមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៥ ចាប់ពីវេលាម៉ោង ៧:៣០នាទីព្រឹក រហូតដល់ម៉ោង ៣:០០នាទី រសៀល នៅក្នុងបរិវេណអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ដោយ មានការទទួលនូវអាហារសម្រន់ និងធ្វើការពិនិត្យ ព្យាបាលជំងឺ ដូចជា៖ វះកាត់តូច ពិនិត្យព្យាបាល រោគស្ត្រី ពិនិត្យជំងឺទូទៅ សម្ភព និងអេសកូសាស្ត្រ ពិនិត្យ និងព្យាបាលមាត់ធ្មេញ ចែកថ្នាំទម្លាក់ព្រូន និងចែកវែនតា ព្រមទាំងអប់រំសុខភាពដល់ប្រជាជន។ ដូចនេះបងប្អូនប្រជាពលរដ្ឋ អាចចូលរួមពិនិត្យ និងព្យាបាលជំងឺតាមកាលបរិច្ឆេទ និងទីកន្លែងខាងលើ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay