ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំរថយន្តក្រុងសាធារណៈរយៈពេល ៦ថ្ងៃ ចំនួន ២០គ្រឿង សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

    BY soknita April 2, 2025
    រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំរថយន្តក្រុងសាធារណៈរយៈពេល ៦ថ្ងៃ ចំនួន ២០គ្រឿង សម្រាប់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ

    (ខេត្តប៉ៃលិន)៖ នៅព្រឹកថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំរថយន្តក្រុងសាធារណៈរយៈពេល ០៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥  ចំនួន ២០គ្រឿង សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរពីភ្នំពេញ ទៅប៉ៃលិន និងបណ្ដាខេត្តផ្សេងទៀត។

    ក្នុងដែរ រដ្ឋបាលខេត្តប៉ៃលិន ក៏បានបញ្ជាក់ថែមថា តាមការអនុវត្តប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលនឹងធ្វើដំណើរទៅមកលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ ប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាស ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តប៉ៃលិន នឹងរៀបចំរថយន្តក្រុង (City Bus) សម្រាប់ បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល ០៦ ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដោយមិនបង់ប្រាក់សម្រាប់ការធ្វើដំណើរពីប៉ៃលិន-បាត់ដំបង-ពោធិ៍សាត់-កំពង់ឆ្នាំង-កំពង់ស្ពឺ-ភ្នំពេញ តាមទីតាំង និងពេលវេលាដូចខាងក្រោម៖

    រូបតំណាង

    រូបតំណាង

    ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay