ព័ត៌មានជាតិ
ឆ្នាំនេះពិសេសណាស់!! ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នឹងធ្វើឡើងចំនួន៦ ទីតាំងធំៗ ក្នុងទឹកដីខេត្តសៀមរាប
BY soknita
April 2, 2025
(ខេត្តសៀមរាប)៖ តាមរយៈការបង្ហោះក្នុងផេករបស់ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នេះ នឹងប្រារព្ធធ្វើឡើងចំនួន ៦ ទីតាំងធំៗ ក្នុងទឹកដីខេត្តសៀមរាប។

ចំពោះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នឹងធ្វើឡើងរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃ ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ដើម្បីបង្កើតបរិយាកាឱ្យកាន់សប្បាយរីករាយ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពីណៃជាតិ ជូនដល់បងប្អូននៅលើទីតាំងចំនួន ៦ ដែលមានដូចជា៖
១. ទីតាំងបរិវេណប្រាសាទអង្គរវត្ត
២. ទីតាំងសួនច្បារព្រះរាជដំណាក់៣
៣. ទីតាំងដងស្ទឹងសៀមរាប
៤. ទីតាំងKing’s Road
៥. ទីតាំង Pub street
៦. ទីតាំងអង្គរឃ្យុងយូ៕




ប្រភព៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត