ឱកាសល្អ! និយ័តករគណនេយ្យនិងសវនកម្ម ជ្រើសរើសមន្ត្រីលក្ខន្តិកៈចំនួន ១៥រូប
(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ និយ័តករគណនេយ្យនិងសវនកម្ម បានឱ្យដឹងថា នឹងមានការប្រឡងជ្រើសរើសបេក្ខជន បេក្ខនារី ជាមន្ត្រីលក្ខន្តិកៈនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យចូលបម្រើការងារ។

តាមរយៈសេចក្ដីជូណដំណឹងរបស់ និយ័តករគណនេយ្យនិងសវនកម្ម បានឱ្យដឹងថា និយ័តករគណនេយ្យនិងសវនកម្ម នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទចំនួន ១៥រូប លក្ខខណ្ឌនៃការជ្រើសរើសបេក្ខជន ត្រូវមានសញ្ជាតិខ្មែរ មានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រ ឬសញ្ញាបត្រសមមូលឡើងទៅលើជំនាញនីមួយៗ, ត្រូវមានចំណេះដឹងកុំព្យូទ័រ Microsoft Office, ចេះភាសាអង់គ្លេសអាចប្រើប្រាស់ជាផ្លូវការបាន, ត្រូវមានអាយុមិនលើស ៣៥ឆ្នាំ រីឯបេក្ខជន បេក្ខនារីដែលមានសញ្ញាបត្របរិញ្ញាបត្រ ឬ សញ្ញាបត្រសមមូល និងត្រូវមានអាយុមិនលើស ៤៥ឆ្នាំ។ ដោយឡែកបេក្ខជន បេក្ខនារី ដែលមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ គិតត្រឹមថ្ងៃដាក់ពាក្យមានបទពិសោធន៍ពាក់ព័ន្ធនឹងជំនាញយ៉ាងតិច ០២ឆ្នាំ។
ចំពោះការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការធ្វើតេស្តសមត្ថភាពលើវិញ្ញាសាសរសេរ និងការសម្ភាសន៍ផ្ទាល់ មាត់ពីគណៈកម្មការជ្រើសរើស ហើយមានតែបេក្ខជន បេក្ខនារី ដែលត្រូវបានជាប់ដំណាក់កាលសម្រាំង (shortlisted Candidates) ប៉ុណ្ណោះ ដែលអាចចូលរួមធ្វើតេស្តលើវិញ្ញាសាសរសេរបាន រីឯបេក្ខជន បេក្ខនារី ដែលប្រឡង ជាប់លើវិញ្ញាសាសរសេរប៉ុណ្ណោះ ទើបអាចចូលរួមធ្វើតេស្តសមត្ថភាពលើការសម្ភាសន៍ផ្ទាល់មាត់បាន។
ក្នុងការដាក់ពាក្យស្នើជ្រើសរើសបេក្ខជន បេក្ខនារី ត្រូវបំពេញពាក្យសុំចូលប្រឡងដែលអាចរកបាននៅតំណភ្ជាប់លើ (QR code) និងត្រូវមកដាក់ពាក្យស្នើសុំសិទ្ធិប្រឡងនៅនិយ័តករគណនេយ្យនិងសវនកម្មអគារ “ក” ជាន់ទី១ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាសយដ្ឋានផ្លូវលេខ ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីការផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ៤:០០នាទីរសៀល៕



ប្រភព៖ និយ័តករគណនេយ្យនិងសវនកម្ម