ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការឧបត្ថម្ភ រវាងក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
- BY
- Liny01
- April 3, 2025

នៅព្រឹកថ្ងៃទី១ ខែមេសានេះ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការឧបត្ថម្ភ រវាងក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ក្នុងកម្មវិធីនេះបានប្រព្រឹត្តឡើងក្រោមអធិបតីភាពឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយវត្តមាន ប្រធានក្រុមប្រឹក្សាភិបាល E-GetS/អ៉ី-ហ្គេត លោក Xiao Lianhuo អនុប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត កញ្ញា Wang Huifang និងលោក Zhang Juhui កញ្ញា Mina ទូតសុឆន្ទៈ E-GetS/អ៉ី-ហ្គេត ព្រមជាមួយថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសមកពីគណៈកម្មាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយចិន និងបរទេសផ្សេងៗផងដែរ។

លោក Zhang Juhui អនុប្រធានក្រុមប្រឹក្សារបស់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត បានណែនាំយ៉ាងលម្អិតអំពីប្រវត្តិនៃការអភិវឌ្ឍន៍វិសាលភាពអាជីវកម្ម និងវប្បធម៌សាជីវកម្មរបស់ E-GetS/អ៉ី-ហ្គេត ទៅដល់ភ្ញៀវកិត្តិយសទាំងអស់ដែលមានវត្តមានក្នុងកម្មវិធីនេះ។ លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកីឡា។ លោកសង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ នឹងនាំមកនូវឱកាសអភិវឌ្ឍន៍កាន់តែប្រសើរដល់វិស័យបាល់ទាត់កម្ពុជា។

នៅក្នុងសុន្ទរកថារបស់លោក Xiao Lianhuo ប្រធានក្រុមប្រឹក្សាភិបាល E-GetS/អ៉ី-ហ្គេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ទៅដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាសម្រាប់ការជឿទុកចិត្ត និងការគាំទ្រ ព្រមទាំងបានចង្អុលបង្ហាញអំពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍កីឡាបាល់ទាត់ក្នុងប្រទេស។ កិច្ចសហការឧបត្ថម្ភដើម្បីគាំទ្រកីឡាក្នុងប្រទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការអនុវត្តទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត ។ ពួកយើង នឹងប្រើប្រាស់ធនធាននិងភាពខ្លាំងនៃបច្ចេកទេសរបស់ខ្លួន ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធ ដើម្បីរួមគ្នាស្វែងរកផ្លូវសម្រាប់ការអភិវឌ្ឍវិស័យបាល់ទាត់ បញ្ចូលភាពរឹងមាំថ្មីទៅក្នុងការអភិវឌ្ឍន៍សាជីវកម្ម និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបាល់ទាត់របស់កម្ពុជា។

ឯកឧត្តម នាយកឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរគុណទៅដល់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត សម្រាប់ការគាំទ្រទៅលើវិស័យបាល់ទាត់កម្ពុជា និងបានកោតសរសើរយ៉ាងខ្លាំងចំពោះការរួមចំណែករបស់ក្រុមហ៊ុនទៅក្នុងសុខុមាលភាពសង្គម និងវិស័យកីឡាផ្សេងៗ។ ឯកឧត្តមបានចង្អុលបង្ហាញថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែបង្ហាញពីការបោះជំហានទៅមុខដ៏រឹងមាំក្នុងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ E-GetS/អ៉ី-ហ្គេត ក្នុងវិស័យកីឡាផងដែរ។ ឯកឧត្តម បានអំពាវនាវដល់សហគ្រាស អ្នកដែលនិយមវិស័យកីឡា និងអ្នកទស្សនាបាល់ទាត់ទាំងអស់ យក E-GetS/អ៉ី-ហ្គេត ជាគំរូ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ និងចាក់បញ្ចូលភាពរស់រវើកក្នុងវិស័យបាល់ទាត់កម្ពុជា។

ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអញ្ជើញឡើងមកលើឆាកដើម្បីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហការឧបត្ថម្ភ ដែលជាការកត់សម្គាល់ការបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការរវាងភាគីទាំងពីរ។ បន្ទាប់មក ពិធីចុះហត្ថលេខា និងប្រគល់អាវកីឡាបាល់ទាត់ក៏បានប្រារព្ធឡើងព្រមគ្នាផងដែរ ហើយនេះជានិមិត្តសញ្ញាក្នុងការសហការ រួមដៃគ្នាក្នុងការជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឆ្ពោះទៅកាន់កម្រិតថ្មីមួយថែមទៀត។


កិច្ចសហប្រតិបត្តិការរវាង ក្រុមហ៊ុន E-GetS/អ៉ី-ហ្គេត និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ មិនត្រឹមតែនាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីៗដល់ភាគីទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានបញ្ចូលកម្លាំងរុញច្រានយ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជា។ នាអនាគត E-GetS/អ៉ី-ហ្គេត នឹងបន្តរក្សានូវគោលគំនិតដើមរបស់ខ្លួន អនុវត្តយ៉ាងសកម្មនូវទំនួលខុសត្រូវសង្គម និងបន្តខិតខំប្រឹងប្រែងរួមចំណែកលើកកម្ពស់វិស័យកីឡា ដើម្បីផ្លាស់ប្តូរវប្បធម៌រវាងប្រទេសចិន និងកម្ពុជា និងយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនទាំងពីរប្រទេសផងដែរ៕

- Share This Post:






