ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ ចុះឃាត់ចាប់រថយន្តមួយគ្រឿងដឹកសត្វមាន់ចំនួន ៦៦០ក្បាល ចេញពីប្រទេសវៀតណាមឆ្ពោះមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

    BY soknita April 3, 2025
    មន្ត្រីជំនាញ ចុះឃាត់ចាប់រថយន្តមួយគ្រឿងដឹកសត្វមាន់ចំនួន ៦៦០ក្បាល ចេញពីប្រទេសវៀតណាមឆ្ពោះមកលក់ចែកចាយនៅភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាត

    (រាជធានីភ្នំពេញ)៖ តាមការការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ចុះចាប់រថយន្តមួយគ្រឿងដឹកសត្វមាន់រស់ចំនួន ៦៦០ក្បាល ចេញពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

    នៅក្នុងការបង្ហោះរបស់ លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឱ្យដឹងបន្ថែមថា នៅវេលាម៉ោង ០៦ និង០៥នាទីព្រឹក នាថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៥ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចចលនាសត្វនៃអគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះឃាត់ចាប់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ដឹកសត្វមាន់រស់ចំនួន ៥៥ទ្រុង ស្មើនឹង ៦៦០ក្បាល លើផ្លូវចំការដូង ជិតភ្លើងស្តុបបាគូ សង្កាត់បាគូ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ចំពោះរថយន្តខាងលើ បានដឹកសត្វមាន់ចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសយ៉ាងនេះទៅរក្សាទុកនៅចត្តាឡីស័ក របស់អគ្គដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធី៕

    ប្រភព៖ Sarat Hun 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay