ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Range Rover SVO Astronaut Edition ពិតជាស្រស់ស្អាតប្លែកភ្នែក ប៉ុន្តែមនុស្សធម្មតាមិនអាចទិញវាបាននោះទេ

    BY autoadmin May 10, 2019
    Range Rover SVO Astronaut Edition ពិតជាស្រស់ស្អាតប្លែកភ្នែក ប៉ុន្តែមនុស្សធម្មតាមិនអាចទិញវាបាននោះទេ

    ក្រុមហ៊ុន Land Rover បានបញ្ចេញនូវរថយន្ត Range Rover SVO Astronaut Edition របស់ខ្លួនថ្មីមួយ ដើម្បីបំពេញតម្រូវការដល់អតិថិជនដែលជាអនាគតអវកាសចរ។ ជាការពិតណាស់! ទាល់តែអ្នកជាអវកាសចរ ឬធ្លាប់ទៅលើទីអវកាស ទើបអាចទិញម៉ូដែលនេះបាន។ វាជាគម្រោងរបស់ក្រុមហ៊ុន Land Rover ដើម្បីលក់ផ្តាច់មុខនូវម៉ូដែលមួយនេះ ទៅឱ្យនរណាម្នាក់ដែលចុះឈ្មោះជាមួយក្រុមហ៊ុនអវកាសចរ Virgin Galactic ។ ម៉ូដែលនេះបំពាក់ដោយមាស៊ីន ២ប្រភេទ ដោយអតិថិជនអាចជាវជាប្រភេទ Plug-in hybrid ទំហំចំណុះ 2.0លីត្រ ឬ supercharged V8 ក៏បាន។

    Astronaut Edition មួយនេះមានធាតុផ្សំក្នុងការរចនាទាំងផ្នែកខាងក្នុង និងក្រៅ (exterior/interior) ដែលជាការគោរពដល់អនាគតអវកាសចររបស់ក្រុមហ៊ុន Virgin Galactic ។ យ៉ាងណាមិញអ្នកចូលរួមកម្មវិធី «អនាគតអវកាសចរ» មើលទៅហាក់ដូចជាក្រុមមនុស្ស ដែលគេជួលឱ្យមកបម្រើការដើម្បីហោះហើរទៅលើអវកាសជាមួយនឹង Virgin Galactic។

    ហើយយោងតាមសារព័ត៌មាន Reuters បានឱ្យដឹងថា គិតត្រឹមដំណាច់ ឆ្នាំ២០១៨ មនុស្សជិត ៧០០នាក់ (រួមទាំង Leonardo DiCaprio និង Justin Bieber) ក៏បានចុះឈ្មោះការហោះហើរនេះដែរ។ របាយការណ៍ក៏បានបន្ថែមឱ្យដឹងថា ការហោះហើររយៈពេល ៩០នាទី ម្តងមានតម្លៃរហូតដល់ ២៥០,០០០ដុល្លារ ឯណោះ។

    អត្ថបទ៖ លីដា
    ប្រភព៖ autocar

    Share This Post: