ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង

    BY soknita April 3, 2025
    អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង

    (ខេត្តបាត់ដំបង)៖ តាមរយៈការចុះផ្សាយរបស់ ព័ត៌មានទូរទស្សន៍មហាផ្ទៃ កាលពីរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តបាត់ដំបង ក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ ជូនប្រជាពលរដ្ឋមកលេងកម្សាន្តសប្បាយ ក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង។

    ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំត្រៀមព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៥ ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារគ្រប់ផ្នែកត្រូវពន្លឿនការងារ ដែលបានបែងចែកទៅតាមផ្នែកទទួលខុសត្រូវរបស់ខ្លួនឱ្យបានរួចរាល់មុនថ្ងៃបើកព្រឹត្តិការណ៍សង្រ្កាន្ត។

    បន្ថែមពីនេះ ឯកឧត្តម សុខ លូ បានក្រើនរំលឹកដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការយកចិត្តទុកដាក់ថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តសប្បាយក្នុងព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំនេះ។
    បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តម សុខ លូ បានដឹកនាំក្រុមការងារចុះពិនិត្យការបាញ់ទឹកសាកល្បងនៅតំបន់ត្រជាក់ចិត្តនាបរិវេណវិមានឯករាជ្យ ព្រមទាំងពិនិត្យមើលការរៀបចំតុបតែងលម្អនៅតាមបណ្ដាទីតាំងសំខាន់ៗមួយចំនួនទៀតដើម្បីពន្លឿនត្រៀមរៀបចំឱ្យបានឆាប់រួចរាល់។

    សូមជម្រាបថា ព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបងឆ្នាំ ២០២៥ នឹងត្រូវធ្វើឡើងរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ក្រោមកិច្ចសហការរវាងរដ្ឋបាលខេត្តបាត់ដំបងជាមួយស.ស.យ.កខេត្ត ដោយគ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនជាមួយការតុបតែងលម្អរៀបចំឱ្យមានជាខ្លោងទ្វារសង្រ្កាន្ត,វេទិកាបើកព្រឹត្តិការណ៍សង្រ្កាន្ត,តំបន់ត្រជាក់ចិត្ត,តំបន់ពាងទឹក, តំបន់ភូមិយើង, តំបន់តន្ត្រីស្រុកស្រែ, តំបន់សាសនា, តំបន់ផលិតផលយក្ស, តំបន់ភូមិបង្អែមខ្មែរ, ពិព័រណ៍ទូទៅ និងតន្ត្រីសម័យ។

    ការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តបាត់ដំបងឆ្នាំ ២០២៥ ធ្វើឡើងដើម្បីទទួលទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ និងដើម្បីបណ្តុះយុវជនបង្ហាញពីទេពកោសល្យ សក្តានុពល ឆន្ទៈ ការខិតខំប្រឹងប្រែងតាមរយៈការចូលរួម រៀបចំនូវពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬព្រឹត្តិការណ៍នានា ដើម្បីផ្តល់ឱកាសឱ្យយុវជនចូលរួមដោយស្ម័គ្រចិត្ត និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងបានបង្ហាញពីវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ ប្រពៃណី សាសនា ការរស់នៅរបស់ប្រជាពលរដ្ឋជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

    ប្រភព៖ ព័ត៌មានទូរទស្សន៍មហាផ្ទៃ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay