ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

    BY soknita April 4, 2025
    ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា

    (រាជធានីភ្នពេញ)៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំង លោកបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

    ចំពោះព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅនេះ។ ក្នុងព្រះរាជក្រឹត្យនោះ ក៏មានការត្រាស់បង្គាប់តែងតាំងបុគ្គលមួយរូបផ្សេងទៀត គឺលោក សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនាផងដែរ៕

    ប្រភព៖ ឯកសារមន្ត្រីសាធារណៈ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay