ឱកាសល្អ! សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសការប្រកួតឌីហ្សាញឡូហ្គូ ដោយអ្នកឈ្នះចំនួន៣នាក់នឹងទទួលបានប្រាក់រង្វាន់
(ភ្នំពេញ)៖ ឱកាសល្អ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប្រកាសការប្រកួតររចនានិមិត្តសញ្ញា ជាមួយពាក្យ “សហព័ន្ធកីឡាប្រដាល់គុនខ្មែរ” និង ពាក្យ “ KunKhmer Federation” ដោយយកលំនាំទាំង៣ពណ៌របស់ឡូហ្គូចាស់ជាគោល (ខៀវ ក្រហម និងស) និមិត្តសញ្ញា Logo ចាស់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

ចំពោះរចនាបទថ្មី តាមផ្នត់គំនិតរបស់លោកអ្នក ដោយត្រូវយកលំនាំ រំលេចក្បាច់រចនាតាម ចំលាក់ក្បាច់គុនបុរាណខ្មែរ នៅតាមប្រាង្គប្រាសាទខ្មែរនានា។
– ការប្រកួតនេះចាប់ផ្តើមពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២៥ តទៅ
– ការប្រកួតមានរយៈពេល២សប្តាហ៍
– អ្នកឈ្នះ ៣នាក់ នឹងត្រូវបានជ្រើសរើសដើម្បីទទួលរង្វាន់លើកទឹកចិត្ត
– រង្វាន់ទី១ ទឹកប្រាក់ចំនួន ៤,០០០,០០០រៀល និង ប័ណ្ណសរសើរ
– រង្វាន់ទី២ ទឹកប្រាក់ចំនួន ២,០០០,០០០រៀល និង ប័ណ្ណសរសើរ
– រង្វាន់ទី៣ ទឹកប្រាក់ចំនួន ១,០០០,០០០រៀល និង ប័ណ្ណសរសើរ
នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០២៥ បេក្ខជនចំនួន១០នាក់នឹងត្រូវជ្រើសរើសដើម្បី ផុស(Post) ចូលផេក(Facebook Page) ផ្លូវការរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីដាក់ឲ្យមហាជន ធ្វើការបោះឆ្នោតចំនួន៥ថ្ងៃ ចាប់ពីថ្ងៃ ០៨ ដល់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥
-បេក្ខជនដែលទទួលបានការ បោះឆ្នោតគាំទ្រLike,Share ច្រើនជាងគេចំនួន១០នាក់ចុងក្រោយនឹងត្រូវ
ជ្រើសរើសមកធ្វើការពិនិត្យ ដោយគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ ហើយប្រសិនជាគណៈកម្មការបច្ចេកទេសយើងពិនិត្យឃើញនូវចំនួនLike, ShareនោះមិនមែនជាចំនួនLike, Share ដែលត្រឹមត្រូវនោះទេ(Fake Account) នោះគណៈកម្មការយើងនឹងចាត់ទុកជាមោឃៈ ដើម្បីរក្សានូវភាពយុត្តិធម៌ ក៏ដូចជាតម្លាភាពដល់បេក្ខជនដែលមានសមត្ថភាពពិតប្រាកដ។
– លទ្ធផលចុងក្រោយ នឹងប្រកាសលើផេកផ្លូវការសហព័ន្ធនៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ២០២៥
=» លក្ខណ្ឌចូលរួមប្រកួតតម្រូវឱ្យបេក្ខជនដែលចូលរួមទាំងអស់៖
– Like Page សហព័ន្ធកីឡាប្រដាល់គុនខ្មែរ
– Share ព័ត៌មាននៃការប្រកួតប្រជែងនេះជាសាធារណៈ (Public)
ប្រសិនជាលោកអ្នកចង់បង្ហោះឡូហ្គូដែលបានរចនារួច ចូលទៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកអ្នក សូមធ្វើការMention មិត្តភ័ក្រចំនួន៣នាក់ និងដាក់Hashtag #សហព័ន្ធកីឡាប្រដាល់គុនខ្មែរ #kunkhmerfederation និងសូមផ្ញើរឡូហ្គូដែលអ្នកបានរចនាមកកាន់ Telegram លេខ: 093 845 684 រឺផ្ញើទៅកាន់ E-mail: sopheakao63@gmail.com ជា(Soft File-jpg &ai )ដែលលោកអ្នកបានរចនា អោយបានមុនថ្ងៃទី០៨ ខែ មេសា ឆ្នាំ២០២៥ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។
=» បញ្ជាក់៖ ចំពោះរូបភាពប្រភេទ jpg &ai (W=2160,h2160 pixel)។
