ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាមេរិកក្រលុកចិនដោយបង្កើនពន្ធរហូតដល់ ២០០ពាន់លានដុល្លារ ខណៈចិនស្បថថានឹងសងសឹកវិញឱ្យចាស់ដៃ

    BY autoadmin May 11, 2019
    អាមេរិកក្រលុកចិនដោយបង្កើនពន្ធរហូតដល់ ២០០ពាន់លានដុល្លារ ខណៈចិនស្បថថានឹងសងសឹកវិញឱ្យចាស់ដៃ

    លោក Donald Trump ជាថ្មីម្តងទៀត បានក្រលុកកិច្ចចរចាសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២ របស់ពិភពលោក ដោយដាក់ឱ្យកើនឡើងពន្ធទ្វេដងចំពោះការនាំចូលរបស់ចិន ពោលគឺមានតម្លៃ ២០០ពាន់លានដុល្លារ ពី ១០% ទៅ ២៥% ។ វិធានការដែលបានចូលជាធរមានកាលពីថ្ងៃសុក្រ តាមរយៈការគំរាមកំហែងដែលលោក Trump បានធ្វើកាលពីដើមសប្តាហ៍នេះ ដោយសារតែកិច្ចពិភាក្សាជាន់ខ្ពស់ជាច្រើនខែបានបរាជ័យ។ ខាងអាមេរិកចោទចិនថា ចង់បែរខ្នងដាក់ការប្តេជ្ញាចិត្តដែលទើបតែសម្រេចថ្មីៗដោយការ «ធ្វើកិច្ចព្រមព្រៀងសារឡើងវិញ» ។

    ទឹកចុងក្រោយនៃកិច្ចចរចានេះកំពុងប្រព្រឹត្តទៅនៅវ៉ាស៊ីនតោន ជាមួយអនុប្រធាន និងជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់ចិនលោក Liu He ដែលបានមកដល់រដ្ឋធានីរបស់អាមេរិកកាលពីថ្ងៃព្រហស្បតិ៍។ នៅក្នុងអត្ថបទមួយៗនៅព្រឹកថ្ងៃសុក្រលោក Trump បានរាប់ពីការចរចារជាមួយប្រទេសចិនថា ជាដំណើរការមិនសមរម្យ និងបានបន្ថែមថា៖ «មិនចាំបាច់ប្រញាប់ប្រញាល់» ខណៈពេលដែលកំពុងគំរាមកំហែងបង្កើនពន្ធថែមទៀតទៅចិន ហើយជាថ្មីម្តងទៀតបានបង្ហាញពីការខ្វះការយល់ដឹងរបស់គាត់ដែលថានរណានឹងត្រូវបង់ពន្ធ។

    ទន្ទឹមនឹងនេះដែរប្រទេសចិនបានឆ្លើយតបដោយប្រកាសថា ខ្លួន «មានការសោកស្តាយយ៉ាងជ្រាលជ្រៅ» និងបានប្តេជ្ញាថានឹង «ចាត់វិធានការតបតចាំបាច់មួយ ព្រោះពេលនេះវាមិនច្បាស់ទេថា តើប្រទេសទាំង ២ ដើរដល់ផ្លូវបែបណា ខណៈដែលចិនបានឆ្លើយជាមួយនឹងពាក្យសម្តីរបស់លោក Trump នីមួយៗ ដោយការសងសឹក»។ ពុំទាន់មានរបាយការណ៍ណាបញ្ជាក់ថា ចិនបានឆ្លើយយ៉ាងណាដាក់អាមេរិកនោះទេ ប៉ុន្តែមានមតិមួយចំនួននិយាយថា ចិននឹងលើកយករឿងលុយ ១.២ទ្រីលាដុលា្លរអាមេរិក ដែលអាមេរិកជំពាក់មករឹតកអាមេរិកវិញម្តង៕

    អត្ថបទ៖ លីដា
    ប្រភព៖ shanghai

    Share This Post: