ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វៀតណាមជោគជ័យជាមួយនឹងការហៅទូរស័ព្ទ តាមរយៈបណ្តាញ 5G ជាលើកដំបូងរបស់ខ្លួន

    BY autoadmin May 11, 2019
    វៀតណាមជោគជ័យជាមួយនឹងការហៅទូរស័ព្ទ តាមរយៈបណ្តាញ 5G ជាលើកដំបូងរបស់ខ្លួន

    ជាមួយនឹងព្រឹត្តិការណ៍សំខាន់នេះ វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដំបូងគេនៅលើពិភពលោក ដែលបានសាកល្បងលើបណ្តាញ 5G ដោយជោគជ័យ។ ការហៅ (call) ដំបូងត្រូវបានកត់ត្រាដោយល្បឿននៃការតភ្ជាប់បណ្តាញ 5G របស់ក្រុមហ៊ុន Viettel ជាមួយនឹងល្បឿន 1.5 ទៅ 1.7 Gbps ។ វាមានល្បឿនលឿនជាងបណ្តាញ LTE 4G និងមានល្បឿនស្មើនឹងខ្សែកាបអុបទិក (fiber-optic cable commercial speed) ។ ខណៈបណ្តាប្រទេស និងក្រុមហ៊ុនផ្តល់សេវាកម្មជាច្រើនចង់នាំមុខនូវបណ្តាញ 5G ដែលវាបានធ្វើឱ្យមានការប្រកួតប្រជែងសម្រាប់វៀតណាម។

    អគ្គនាយករងក្រុមហ៊ុន Viettel Group លោក Tao Duc Thang បានឱ្យដឹងថា ពួកគេបានធ្វើការសម្រេចចិត្តកាលពីដើមឆ្នាំមុនថា ត្រូវតែនាំមុខក្នុងវិស័យនេះ និងឈានជើងឱ្យដល់ទីបញ្ចប់ ហើយធ្វើការរៀបចំយ៉ាងម៉ត់ចត់បំផុត។ ក្រសួងព័ត៌មាន និងទូរគមនាគមន៍របស់ប្រទេសក៏បានផ្តល់អាជ្ញាប័ណ្ណសាកល្បង 5G កាលពីខែមករា ហើយចាប់តាំងពីពេលនោះមក ពួកគេបានធ្វើរឿងជាច្រើនដើម្បីស្វែងរកបច្ចេកវិទ្យា និងដៃគូសមស្រប សម្រាប់ព្រឹត្តិការណ៍ថ្ងៃនេះ។ ក្រុមហ៊ុន Viettel ក៏នឹងពង្រីកដំណើរការសាកល្បងនៃបណ្តាញទូរស័ព្ទ 5G នៅទីក្រុងហាណូយ និងហូជីមិញបន្តទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ vovworld

    Share This Post: