ក្រសួងសាធារណការ ប្រាប់ពីរបៀបស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់អ្នកជិះម៉ូតូធំ
- BY
- Naren
- April 6, 2025
ក្រសួងសាធារណការ ប្រាប់ពីរបៀបស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់អ្នកជិះម៉ូតូធំ។ ដើម្បីស្នើសុំលតាបត្រអនុញ្ញាតធ្វើដំណើរលើផ្លូវល្បឿនលឿនសម្រាប់ទោចក្រយានយន្តទំហំស៊ីឡាំងចាប់ពី៥០០cc ឬកម្លាំងម៉ូទ័រ២៧kWឡើងទៅ ត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖

ពលរដ្ឋខ្មែរ៖
1. បណ្ណសម្គាល់យានជំនិះ
2. អត្តសញ្ញាណប័ណ្ណម្ចាស់កម្មសិទ្ធិ
ជនបរទេស៖
1. បណ្ណសម្គាល់យានជំនិះ
2. លិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាព
3. លិខិតបញ្ជាក់ទីលំនៅចេញដោយមេឃុំ/ចៅសង្កាត់
*ករណីអាសយដ្ឋានអចិន្ត្រៃយ៍ខុសពីអាសយដ្ឋានក្នុងអត្តសញ្ញាណប័ណ្ណត្រូវភ្ជាប់មកជាមួយសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ ការស្នើសុំលតាបត្រនេះដោយឥតគិតថ្លៃ
ទីតាំងស្នើសុំ៖
– មណ្ឌលផ្ដល់សេវាសាធារណៈ ទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ
– មណ្ឌលផ្ដល់សេវាសាធារណៈ ផ្សារទំនើប អុីអនម៉លមានជ័យ (AEON3)ជាន់ទី១ ស្ថិតតាមបណ្តោយមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ
ព័ត៌មានលម្អិតសូមទាក់ទង៖ (Hotline) 1275


- Share This Post:






