ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានអាកាសមរតកតេជោ» ក្បាលថ្នល់

    BY soknita April 7, 2025
    ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានអាកាសមរតកតេជោ» ក្បាលថ្នល់

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានអាកាសមរតកតេជោ” ស្ថិតនៅចំណុចប្រសព្វរវាងខណ្ឌចំការមន និងខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។

    សមិទ្ធផលថ្មីនេះ គឺជាស្ពានអាកាសទី៨ ក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះ ប្រើរយៈពេលសាងសង់ចំនួន៣០។ ដោយមានគោលការណ៍អនុញ្ញាតពីសម្ដេចមហាធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យប្រជាពលរដ្ឋ និងអ្នកដំណើរបានប្រើប្រាស់ជាបណ្តោះអាសន្ន លើកទី១ នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៤ និងលើកទី២ ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: