ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កិនកម្ទេចបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន

    BY soknita April 8, 2025
    ស្នងការដ្ឋាននគរបាលខេត្តសៀមរាប កិនកម្ទេចបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន

    (ខេត្តសៀមរាប)៖ តាមរយៈការបង្ហោះនៅក្នុងគណនីផ្ទាល់ខ្លួនរបស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ០៨ មេសា ឆ្នាំ ២០២៥ នេះ បានធ្វើការកិនកម្ទេចបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន។

    ក្នុងការបង្ហោះរបស់  ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា ចំពោះការកម្ទេចចោលនូវបំពង់ស៊ឺម៉ាំងបន្លឺសំឡេងខុសបច្ចេកទេស ចំនួន ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសទាំងនេះ គឺបានដកហូតកាលពីពេលកន្លងមក និងស្នងការនិងមន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងមុឺងម៉ាត់ផងដែរ៕

    ប្រភព៖ Prak Sophoan 

    Share This Post:
    MPO4D jitutoto mpo4d Mpoplay