ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជូនដំណឹង! រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវមួយចំនួន ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

    BY soknita April 8, 2025
    ជូនដំណឹង! រដ្ឋបាលខេត្តសៀមរាប នឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅកំណាត់ផ្លូវមួយចំនួន ដើម្បីរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

    (ខេត្តសៀមរាប)៖ កាលល្ងាចពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា ខាងរដ្ឋបាលខេត្តនឹងត្រៀមចំចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅកំណាត់ផ្លូវមួយចំនួន។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តសៀមរា បានឱ្យដឹងបន្ថែមថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលខេត្តសៀមរាប មន្ទីរ-អង្គភាព រដ្ឋបាលក្រុងសៀមរាប នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ក្នុងគោលបំណងដើម្បីរក្សា បាននូវទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនា កម្សាន្តក្នុងខេត្តសៀមរាបឱ្យច្រើនកុះករ។ ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរ និងធានាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំចំណតយានយន្តគ្រប់ប្រភេទ និងធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោង ០៨៖០០នាទីព្រឹក រហូតដល់កម្មវិធីខាងលើបានបញ្ចប់ នៅតាមកំណាត់ផ្លូវមួយចំនួន ដូចខាងក្រោម៖

    ១.កំណាត់រុក្ខវិថីព្រះសីហនុ ចាប់ពីចំណុចរង្វង់មូលស្ពានព្រះរាជដំណាក់ ដល់ចំណុច ស្តុបសារមន្ទីរជាតិអង្គរ។

    ២.កំណាត់ផ្លូវមុខមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d’Angkor) កំណាត់ផ្លូវ បរិវេណតំបន់ព្រះរាជដំណាក់ និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ ជាក់ស្តែង។

    ៣.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីចំណុចស្តុបកោះកេរ្តិ៍ ដល់ចំណុចស្តុបស៊ីវុត្ថា។

    ៤.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹងសៀមរាប) ចាប់ពីចំណុចរង្វង់មូលស្ពានថ ព្រះរាជដំណាក់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីចំណុចស្ពាននៅតែជ រង្វង់មូលនាគបាញ់ទឹក និងបញ្ហាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមយ។

    ៥.កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹងសៀមរាប) ចាប់ពីចំណុចផ្លូវច្រមុះជ្រូក ដល់ ដល់ចំណុចស្ពានវត្តរាជបូណ៌ និងចាប់ពីស្ពានវត្តរាជបូណ៌ ដល់ បណ្តាផ្លូវច្រកចូលមកកាន់មាត់ស្ទឹងសៀមរាប។

    ៦.កំណាត់ផ្លូវស៊ីវុត្ថា ចាប់ពីចំណុចស្តុបសម្តេចទេពវង្ស ដល់រង្វង់មូលនាគបាញ់ទឹក និង កំណាត់ផ្លូវសំខាន់ៗចូលមកកាន់ផ្លូវស៊ីវុត្ថា ក្នុងភូមិសាស្ត្រតំបន់ផាប់ស្រ្កឹត។

    ៧.កំណាត់ផ្លូវក្នុងតំបន់ផាប់ស្ត្រីត ផ្សារចាស់ និងកំណាត់ផ្លូវ ២ធ្នូ។

    ៨.កំណាត់ផ្លូវវិថី ៧ មករា ចាប់ពីចំណុចស្តុបវត្តដំណាក់ ដល់ចំណុចរង្វង់មូលស្ពាន វត្តដំណាក់។

    ៩. ទីតាំងចំណតយានយន្តគ្រប់ប្រភេទនៅតាមចំណុច និងទីតាំងដូចមាននៅក្នុងប្លង់ផែនទី ភ្ជាប់ជាមួយដូចជា៖

    -ទីតាំងវិទ្យាល័យ ១០ មករា ១៩៧៩

    -ដីឡូត៍តារាងកីឡាបាល់ទះ (ក្រោយមន្ទីរពេទ្យកុមារអង្គរ)

    -ទីតាំងអតីតអាងក្រពើ

    -សាលាបឋមសិក្សាសម្តេច ជាស៊ីម

    -សាលាបឋមសិក្សាស្ទឹងថ្មី

    -វត្តដំណាក់ ៧) វត្តពោធិ៍លង្កា

    -ដីឡូត៍ខាង លិចមហាសណ្ឋាគារអង្គរ (Raffles Grand Hotel d’Angkor)

    -ដីឡូត៍ខាងក្រោយ សារមន្ទីរជាតិអង្គរ

    -ដីឡូត៍ខាងជើងសណ្ឋាគារអង្គរសេនជូរី

    -ដីឡូត៍ខាងត្បូង ហាងអាហារប៊ូហ្វេស្រីខួច

    -ទីតាំងចំណតមួយចំនួនទៀតតាមការចង្អុលបង្ហាញ របស់កម្លាំងមានសមត្ថកិច្ចតាមភាពជាក់ស្តែង (ដូចមានបង្ហាញក្នុងប្លង់ផែនទី)។

    ១០.បងប្អូនប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មដ្ឋានគ្រប់ប្រភេទ ស្ថិតនៅក្នុងតំបន់ផ្លូវដែលបាន បិទចរាចរទាំងស្រុង ក្នុងក្រុងសៀមរាប សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បី រៀបចំបណ្ណចេញ-ចូលតំបន់ដែលបានបិទចរាចរទាំងស្រុងខាងលើ និងសូមទំនាក់ទំនង លោក ងិន ច័ន្ទតុលា ទូរសព្ទលេខ ០១៧ ៨៥៨ ៥៩២ ។

    ១១.ដោយឡែកចំពោះខ្សែផ្លូវ និងចំណតនៅតំបន់រមណីយដ្ឋានអង្គរ សូមបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ធ្វើដំណើរទៅតាមទិសដៅចរាចរ និង ចតយានជំនិះឱ្យបានត្រឹមត្រូវ តាមការចង្អុលបង្ហាញរបស់កម្លាំងមានសមត្ថកិច្ចដែល ប្រចាំការតាមគោលដៅ និងស្របតាមផែនទីបង្ហាញផ្លូវដែលបានជូនភ្ជាប់ជាមួយ៕

    ប្រភព៖ រដ្ឋបាលខេត្តសៀមរាប

    Share This Post:
    MPO4D jitutoto mpo4d Mpoplay