មន្ទីរពេទ្យអន្តរជាតិមួយដ៏ល្បីល្បាញរបស់់ថៃសារភាពថា ខ្លួនពិតជាបានធ្វើឱ្យអ្នកជំងឺមហារីកម្នាក់ឆ្លងមេរោគអេដស៍ពិតមែន
មន្ទីរពេទ្យអន្តរជាតិ Bumrungrad បានសារភាពថា អ្នកជំងឺមហារីកម្នាក់ត្រូវបានឆ្លងមេរោគអេដស៍ តាមរយៈការចាក់បញ្ចូលឈាមរបស់បន្ទីរពេទ្យ ហើយបានសន្យាថានឹងព្យាបាលអ្នកជំងឺនោះដោយឥតគិតថ្លៃ។ អ្នកគ្រប់គ្រងមន្ទីរពេទ្យឯកជនរបស់ថៃនៅថ្ងៃព្រហស្បតិ៍នេះ បានសារភាពទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដែលបានរាយការណ៍ថា មានបុរសវ័យ ២៤ឆ្នាំ ម្នាក់បានឆ្លងមេរោគអេដស៍អំឡុងពេលបញ្ចូលឈាម ដើម្បីព្យាបាលជំងឺមហារីកឈាមរបស់គាត់។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា មន្ទីរពេទ្យនេះទទួលបានឈាមពីមជ្ឈមណ្ឌលឈាមជាតិនៃកាកបាទក្រហមថៃ ដែលមានស្តង់ដារខ្ពស់ក្នុងការពិនិត្យមើលអ្នកបរិច្ចាគ និងឈាមដែលត្រូវបានបរិច្ចាគរួច។ សេចក្តីថ្លែងការណ៍បាននិយាយថា ការឆ្លងមេរោគអេដស៍តាមរយៈការបរិច្ចាគឈាមគឺអាចទៅរួច ប៉ុន្តែកម្រនឹងកើតមានឡើងណាស់។ វាអាចដែលថា អ្នកបរិច្ចាគឈាមដែលមានឆ្លងមេរោគអេដស៍នេះ គាត់អាចស្ថិតនៅក្នុងអំឡុងពេលដែលគេហៅថា «window period» បានន័យថា ទោះបីជាមានការតេស្តក៏លទ្ធផលចេញមកអវិជ្ជមានដែរ។
អ្នកទទួលឈាមត្រូវបានដឹងអំពីបញ្ហានេះ ហើយទទួលយកជាផ្លូវការនូវហានិភ័យទាំងឡាយ។ ការព្យាបាលរបស់បុរសដែលឆ្លងជំងឺនេះបានចាប់ផ្តើមនៅ ឆ្នាំ២០០៤ នៅពេលដែលគាត់មានអាយុ ៩ ឆ្នាំ។ មន្ទីរពេទ្យនេះបានព្យាបាលអ្នកជំងឺអេដស៍ចំនួន ២៦៦ ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ហើយតម្លៃវិញគឺ ៧ ខ្ទង់។ អ្នកគ្រប់គ្រងមន្ទីរពេទ្យបាននិយាយថា ពួកគេនឹងបន្តផ្តល់ការព្យាបាលដល់អ្នកជំងឺអកុសលម្នាក់នេះមិនថាបច្ចុប្បន្ន ឬពេលអនាគត៕


អត្ថបទ៖ លីដា
ប្រភព៖ bangkokpost