សមាជិក ប.ស.ស. ដែលមានកូនចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តែម្នាក់បានទេ
(រាជធានីភ្នំពេញ)៖ តាមរយៈការបង្ហោះក្នុងផេកផ្លូវការរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលមានកូនចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តែម្នាក់បានទេ។

ក្នុងការបង្ហោះរបស់ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងបន្ថែមថា បើអ្នកជាសមាជិក ប.ស.ស. ហើយអ្នកក្នុងបន្ទុក (កូន) របស់អ្នកមានចាប់ពី ២នាក់ឡើងទៅ ដែលត្រូវបំពេញគ្រប់លក្ខខណ្ឌស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. គឺតម្រូវឱ្យចុះបញ្ជីទាំងអស់ មិនអាចស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តែម្នាក់បានទេ (ច្បាប់តម្រូវ)។ ដើម្បីអាចស្នើសុំចុះឈ្មោះកូនៗក្នុងបន្ទុករបស់អ្នកចូលជាសមាជិក ប.ស.ស. បាន គឺត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
-កូនៗក្នុងបន្ទុករបស់អ្នកត្រូវមានអាយុក្រោម ១៨ឆ្នាំ ព្រមទាំងពុំមានប្រកបមុខរបរ ឬការងារ ដែលមានប្រាក់ចំណូល លើកលែងតែកូនដែលមានពិការភាព ឬមានជំងឺរុំារ៉ៃ
-ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតនិង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។
ចំពោះព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់ បេឡាជាតិសន្តិសុខសង្គម៕


ប្រភព៖ Heng Sophannarith