ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ

    BY soknita April 9, 2025
    អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរខេត្តបាត់ដំបងរៀបចំ សង្ក្រានបាត់ដំបង ឆ្នាំនេះ ធំជាងបណ្តាឆ្នាំមុនៗដើម្បីបង្កការសប្បាយរីករាយដល់ពលរដ្ឋ។

    បងប្អូនដែលចូលចិត្តលេងទឹក អាចមកតំបន់ត្រជាក់ចិត្ត សង្រ្កានបាត់ដំបងឆ្នាំនេះមក គឺមិនខុសបំណងទេគឺមានរៀចំទីធ្លីធំជាងមុននៅ សួនវិមានឯករាជ្យខេត្តបាត់ដំបងតែម្តង បានទាំងលេងទឹកសប្បាយៗ និង អមអោយការប្រគុំតន្រ្តីខ្នាតយក្ស ដែលមាន DJ ល្បីៗ និងតារាល្បីៗជាច្រើនផងដែរ ។

    តាមការបញ្ជាក់របស់អ្នករៀបចំ តំបន់ត្រជាក់ចិត្តនេះរៀបចំមានទីធ្លាធំជាងមុន នឹងមានឡានបាញ់ទឹកចំនួន ៦គ្រឿងឯណោះ ដោយប្រើទុយោខ្នាត ៥០ ចំនួន ២០ខ្សែ ម៉ាស៊ីនពពុះសាប៊ូ ចំនួន ៩គ្រឿង និង ធុងស្តុកទឹកចំនួន ២០ ។ តំបន់ត្រជាក់ចិត្តនេះមានសមត្ថកិច្ច ការពារសន្តិសុខ សុវត្ថិភាព ជុំវិញបរិវេណនេះផងដែរ។

    កាន់តែពិសេសទៀតនោះ តំបន់ត្រជាក់ចិត្តមានឆាកប្រគុំតន្រ្តីធំ ខ្នាត ៣០ម៉ែត្រ នឹងមានការចូលរួមដោយ DJ ល្បីៗ ប្រចាំប្រទេសកម្ពុជា និងតារាល្បីជាច្រើនរូបទៀត ជាពិសេស សំលេងឆាកបំពងសំលេងធំជាងមុន ២ ដង។ ទីតាំងតំបន់ត្រជាក់ចិត្តនេះក្រុមការងារកំពុងសម្រុករៀបចំឱ្យរួចរាល់មុនកម្មវិធីមកដល់ និងបានបាញ់ទឹកនិងពពុះសាប៊ូសាកល្បង ដើម្បីត្រៀមឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិលេងកំសាន្ត។

    បន្ថែមពីនោះ នៅក្បែរតំបន់ត្រជាក់ចិត្ត មានពាងទឹកតម្រៀបគ្នាជាច្រើន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋលេងទឹកកំសាន្តសប្បាយផងដែរ ។

    សូមបញ្ជាក់ថាសហភាពសហព័ន្ធយុវជនកម្ពុជា និង រដ្ឋបាលខេត្តបាត់ដំបង បានសហការរៀបចំសង្រ្កាន្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរមានរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៥ ។

    សង្រ្កាន្តបាត់ដំបងឆ្នាំ២០២៥នេះ មានរៀបចំចំនួន ១១តំបន់សំខាន់ៗរួមមាន តំបន់វេទិការបើកព្រឹត្តិការណ៍ តំបន់ត្រជាក់ចិត្ត តំបន់ពាងទឹក តំបន់ភូមិយើង (ដែលមានការតាំងពិព័រណ៍ក្រុង-ស្រុក) ពិព័រណ៍ភូមិ១ ផលិតផល១ ទីតាំងល្បែងប្រជាប្រិយខ្មែរ តំបន់តន្រ្តីស្រុកស្រែ តំបន់សាសនាតំបន់ផលិតផលយក្ស តំបន់ភូមិបង្អែមខ្មែរ តំបន់ពិព័ណ៌ទូទៅនិង តំបន់តន្រ្តីសម័យជាដើម៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay