ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងករណីបាញ់បោះមកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី

    BY soknita April 9, 2025
    ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងករណីបាញ់បោះមកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយភាគីពាក់ព័ន្ធស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងករណីបាញ់បោះមកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី។

    ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសមួយដោយបានបញ្ជាក់ពីការដែលកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់ដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់នៅខេត្តមណ្ឌលគិរី។

    តាមសេចក្តីប្រកាស កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងតំបន់ការពារធម្មជាតិ ភូមិសាស្ត្រខេត្តមណ្ឌលគិរី មានករណីជនល្មើសបាញ់មកលើមន្ត្រីអនុវត្តច្បាប់ និងបង្កឱ្យមានការបាត់បង់ អាយុជីវិតចំនួន៣រូប ក្នុងឆ្នាំ ២០១៨។ ហើយថ្មីៗកន្លងមកនេះ មានករណីជនល្មើសបាញ់មកលើមន្ត្រីឧទ្យានុរក្ស ដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្ត្រខេត្តមណ្ឌលគិរី និងមានការ ផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថែមទៀត។

    ក្រសួងបរិស្ថានបានបញ្ជាក់ឱ្យដឹងជុំវិញបញ្ហានេះថា «ជនល្មើសបានបាញ់មកលើមន្ត្រីអនុវត្តច្បាប់ នៅខេត្តមណ្ឌលគិរីថាជាអំពើដ៏ឃោរឃៅ ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំង និងគំរាមកំហែងដល់អាយុជីវិតមន្ត្រីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្ស ធនធានធម្មជាតិ»។

    ក្នុងករណីនេះក្រសួងបរិស្ថានបានធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើ មន្ត្រីអនុវត្តច្បាប់ ដែលបាននិងកំពុងបំពេញតួនាទីក្នុងនាមជាមន្ត្រីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ និងបានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការ ជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay