អន្តរជាតិ

វៀតណាមឃុំខ្លួនសកម្មជន ២នាក់ សម្រាប់ការផ្សព្វផ្សាយឃោសនាប្រឆាំងនឹងរដ្ឋនៅលើហ្វេសប៊ុក

BY
autoadmin
May 11, 2019

វៀតណាម៖ តុលាការរដ្ឋបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១១ ខែឧសភា នេះថា តុលាការវៀតណាមបានដាក់គុកសកម្មជន ២នាក់ ពីបទផ្សព្វផ្សាយការឃោសនាប្រឆាំងនឹងរដ្ឋលើប្រទេសកុម្មុយនីសមួយនេះ ដែលជាការផ្តន្ទាទោសនេះគឺក្រោមការដឹកនាំដ៏រឹងមាំ ដោយគ្មានការអត់ឱនអ្នកប្រឆាំងណាម្នាក់ឡើយ។ ជនប្រឆាំងទាំង ២នាក់ គឺជាស្រ្តី ដែលមានឈ្មោះថា Vu Thi Dung និង Nguyen Thi Ngoc Suong ។ ម្នាក់ត្រូវជាប់គុក ៦ឆ្នាំ និងម្នាក់ទៀតត្រូវជាប់គុក ៥ឆ្នាំ ដោយសារការបង្ហោះវីដេអូ និងអត្ថបទនៅលើហ្វេសប៊ុក ប្រឆាំងនឹងតំបន់សេដ្ឋកិច្ចពិសេសមួយ ខណៈប្រទេសនេះកំពុងពង្រឹងសន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (cybersecurity) ។

តុលាការភាគខាងត្បូងរបស់ប្រទេសបានរកឃើញថា ពួកគេទាំង ២នាក់ មានពិរុទ្ធពីបទ «ធ្វើការបង្កើត និងផ្សព្វផ្សាយពត៌មានឃោសនា ឯកសារ និងសម្ភារផ្សេងៗ ដើម្បីប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម»។ គួរឱ្យដឹងផងដែរថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានហាមឃាត់នៅក្នុងប្រទេសវៀតណាម ជាមួយនឹងការសរសេរលើបណ្តាញសង្គម ការឱ្យមតិយោបល់ និងការរិះគន់… ត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ហើយអ្នកសរសេរប្លុក សកម្មជន និងមេធាវីសិទ្ធិមនុស្សដែលប្រឆាំង ជាទម្លាប់ត្រូវបានជាប់គុក៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia

Share This Post: