ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ

    BY soknita April 10, 2025
    រថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ

    (ខេត្តព្រះសីហនុ)៖ កាលពីថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា រថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅមកពីភ្នំពេញ-ខេត្តព្រះសីហនុ ដោយមិនបង់ប្រាក់រយៈពេល ៦ថ្ងៃ។

    តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីជួយសម្រួលដល់បន្ទុកក្នុងការចំណាយធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ ទាំងអស់ដែលនឹងត្រូវធ្វើដំណើរទៅ ឬមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗ កម្មការិនី សិស្ស និស្សិតទាំងអស់ដែលនឹងត្រូវធ្វើដំណើរ ដើម្បីជួបជុំគ្រួសារប្រកបដោយសេចក្តីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្តក្រុងចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិន បង់ប្រាក់រយៈពេល ៦ថ្ងៃ គិតចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥។
    ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយ រដ្ឋបាលខេត្តព្រះសីហនុ រៀបចំរថយន្តក្រុងចំនួន ១៤គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងដោយមិនបង់ប្រាក់ជូន ប្រជាពលរដ្ឋ ដែលត្រូវធ្វើដំណើរពីរាជធានីភ្នំពេញមកខេត្តព្រះសីហនុ និងពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ វិញ។

    ចំពោះទីតាំងចំណតរថយន្តនៅរាជធានីភ្នំពេញ ស្ថិតនៅស្ថានីយចំណតរថយន្តក្រុងផ្លូវ២០០៤ (ជាប់របង បញ្ជាការដ្ឋានកងទ័ពអាកាស) និងចំណតរថយន្តនៅខេត្តព្រះសីហនុស្ថិតនៅវេទិកា៧មករា (វិមានឯករាជ្យ) សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ រថយន្តក្រុងនឹងចាប់ផ្តើមចេញដំណើរជើងទី១ ពីរាជធានីភ្នំពេញមក ខេត្តព្រះសីហនុ នៅវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ និងមានជើងរថយន្តទៅមកជា បន្តបន្ទាប់ទៀតសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង។ សូមទំនាក់ទំនងព័ត៌មានតាមរយៈលោក ប្រាក់ វិសាល លេខទូរស័ព្ទ ០១១ ៧៨៩ ២២២ និងលោកស្រី នួន សុភាព ទូរស័ព្ទលេខ ០១២ ៩៩៣ ៧៧៦៕

    ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay